ដោយ ម៉ារ៉ា៖
លោកស្រី ផេតថងថាន ស៊ីណាវ៉ាត្រា ហៅក្រៅ អ៊ុងអ៊ីង បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អតីតនាយករដ្ឋមន្ត្រី ធ្វើដំណើរទៅសួរសុខទុក្ខលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ ជាលក្ខណៈឯកជននៅ បាន ចាន់សងឡា នាទីក្រុងបាងកក និងទទួលទានអាហារថ្ងៃត្រង់ផងដែរ រួមជាមួយនឹងលោកស្រីផងដែរ ។ លោកស្រីឲ្យដឹងថា ប៉ាប៉ា មានជំងឺលើសឈាម មិនចាំបាច់ព្យាបាលនៅមន្ទីរពេទ្យទេ ហើយស្ថានភាពជំងឺផ្លូវចិត្តរបស់គាត់ប្រសើរឡើងបន្តិចម្តងៗ ។
លោកស្រីបានបញ្ជាក់ពីស្ថានភាពជំងឺលោក ថាក់ស៊ីន នៅពេលនេះថា មានរោគសញ្ញាសម្ពាធឈាមខ្ពស់កម្រិតស្រាល ប៉ុន្តែមិនដល់ពេលត្រូវត្រឡប់ទៅមន្ទីរពេទ្យដើម្បីព្យាបាលនោះទេ។ ចំណែកស្ថានភាពផ្លូវចិត្តវិញ គាត់បានធូរស្រាលបន្តិចម្តងៗ ។
សម្តេចតេជោ ហ៊ុន សែន និងលោក ថាក់ស៊ីន ជាសម្ព័ន្ធមិត្តដ៏ល្អ បានរាប់អានគ្នាជាបងប្អូនធម៌ តាំងពីឆ្នាំ១៩៩២ មុនពេលលោក ថាក់ស៊ីន ធ្វើជានាយករដ្ឋមន្ត្រីថៃមកម៉្លេះះហះះH ។ បន្ទាប់ត្រូវបានគេធ្វើរដ្ឋប្រហារទម្លាក់ពីអំណាចក្នុង ឆ្នាំ២០០៦ លោក ថាក់ស៊ីន នៅតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសម្តេចតេជោ ហ៊ុន សែន ហើយត្រូវបានសម្តេចតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាលថែមទៀតផង ៕