ម៉ោង ១០.៣០ នាទីសម្តេចតេជោអញ្ជើញដល់គេហដ្ឋានលោក ថាក់ស៊ីន (មានវីដេអូ)

ព័ត៌មានសង្គមថ្ងៃពុធ ទី21 ខែកុម្ភៈ ឆ្នាំ2024 ម៉ោង 1:09 នាទី ល្ងាច

 

ពី MGRonlien ដោយ សូរ្យសែង៖

ថ្ងៃទី 21 ខែ កុម្ភៈ ឆ្នាំ 2024 វេលាម៉ោង 10:30 ព្រឹក សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញមកដល់គេហដ្ឋាននៅបានចាន់សងឡា ដោយ​រថយន្ត Mercedes-Maybach S-Class (Mercedes-Benz Maybach) ម៉ូដែល S580e Premium ហើយបត់ចូលរបងផ្ទះ ។ ក្នុងឱកាសនោះ សម្តេចនឹងរួមពិសារអាហារថ្ងៃត្រង់ជាមួយគ្នា និងបានសួរសុខទុក្ខអ្នកជំងឺរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃផងដែរ ។

អ្នកកាសែតបរទេស និងក្នុងស្រុកថៃជាច្រើន រង់ចាំយកព័ត៌មាននៃការអញ្ជើញមកដល់របស់សម្តេចតេជោ ហ៊ុន សែន នៅគេហដ្ឋាន ចាន់សងឡា ដែលលោក ថាក់ស៊ីន កំពុងរង់ចាំទទួលស្វាគមន៍ ។

ជាមួយគ្នានេះ មានសេចក្តីរាយការណ៍ថា សម្តេច ហ៊ុន សែន នឹងមាតុភូមិនិវត្តន៍មកកម្ពុជាវិញនៅម៉ោង ២.០០រសៀលថ្ងៃនេះ ៕

សូមទស្សនាវីដេអូ ៖


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម