ជួយសែរលើកទឹកចិត្តពួកគាត់ នេះជាវីរភាពមិនអាចកាត់ថ្លៃបាន ប្តូរជីវិតដើម្បីអភិរក្សប្រាសាទអង្គរ ដើម្បីកូនខ្មែរជំនាន់ក្រោយ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី06 ខែវិច្ឆិការ ឆ្នាំ2020 ម៉ោង 8:27 នាទី ល្ងាច

អត្ថបទ សូរ្យរិទ្ធ៖

ប្រាង្គប្រាសាទអង្គរក្នុងព្រះនគរខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា (Kingdom of Camboda) ជាមហាអំណាចខាងវប្បធម៌ និងជាមរតកពិភពលោកដែលពោរពេញទៅដោយប្រាសាទបុរាណកសាងពីសតវត្សរ៍ទី ៩-១៥ និងជាទីឋានទេសចរណ៍កំពូលនិយមបំផុត កំពុងបានទទួលការអភិរក្សពីក្រុមការងារដ៏ក្លាហានប្រមាណ ៣០ រូប ។

កាំជណ្ដើរឈើត្រូវបានគេសង់ពីក្រោមតាមបណ្តោយ រហូតដល់កំពូលប្រាង្គ ដោយមានលោក ឈឿម ទ្រី សមាជិកម្នាក់បានឡើងយ៉ាងប្រុងប្រយ័ត្នបំផុត ដែលគោលដៅរបស់គាត់ គឺការកម្ចាត់ដើមឈើ និងវល្លិ ដែលដុះជាប់នៅតាមចន្លោះថ្មប្រាសាទ ដែលអាចបំផ្លាញប្រាសាទបុរាណដ៏សំខាន់នេះ ។

 

អស់ពេលជាង ២០ ឆ្នាំដែលលោក ឈឿម ទ្រី ប្រើដោយដៃទទេ ឡើងទៅកំពូលប្រាង្គប្រាសាទដែលមានកម្ពស់ ៦៥ ម៉ែត្រ ។ «បើភ្លាត់តែបន្តិច គឺមិនផុតពីការធ្លាក់» ឈឿម ទ្រី និយាយ ក្រោយពីតោងជណ្តើរចុះមកក្រោមវិញ ហើយគាត់និយាយថា ការដកប្ញសឈើ គឺជាការតស៊ូជាមួយធម្មជាតិ ។ នេះចាត់ទុកជាវីរភាពខ្ពង់ខ្ពស់ណាស់ ដែលលោក ឈឿម ទ្រី និងក្រុមការងារជួយអភិរក្សកេរតំណែលរបស់ដូនតាខ្មែរ សម្រាប់កូនខ្មែរជំនាន់ក្រោយៗ ឲ្យនៅគង់វង្ស ។

«កាលបើដើមឈើវាធំឡើង ប្ញសរបស់វានឹងកាន់តែចាក់ចូលជ្រៅ ហើយធ្វើឲ្យថ្មប្រាសាទញែកចេញពីគ្នា ។ យើងស្រឡាញ់ និងត្រូវអភិរក្សប្រាសាទទាំងនេះ ប្រសិនបើយើងមិនអភិរក្ស មនុស្សជំនាន់ក្រោយនឹងគ្មានឱកាសបានឃើញ» លោក ឈឿម ទ្រី ពោល ។

ក្រុមការងារមានតែត្រឹមតែមួកសុវត្ថិភាពពណ៌ទឹកប្រាក់ ដែលជាឧបករណ៍ការពារក្នុងអំឡុងពេលបំពេញការងារ ក្រោមការឃ្លាំមើលរបស់ភ្ញៀវទេសចរដែលទៅទស្សនាប្រាសាទ ។ «ភ្ញៀបទេសចរណ៍ជាតិ និងបរទេស ដែលឃើញពួកយើងតោងឡើងប្រាសាទ នាំគ្នាស្រៀវគួរឲ្យខ្លាច សម្រាប់ពួកគេគិតថា យើងខ្វះឧ​បករណ៍» ប្រធានក្រុមការងារនិយាយ ។

ការប្រើប្រាស់ខ្សែពួរ និងឧបករណ៍ឡើង មានជណ្តើរមិនខ្ពស់ គឺហាក់ដូចពិបាកខ្លាំង អាចទៅរួចទេ ​និងអាចធ្វើឱ្យខូចខាតដល់ថ្មចម្លាក់ដែលងាយបាក់បែក ស្របពេលដែលការប្រើប្រាស់រន្ទា អាចចំណាយពេលច្រើនសប្តាហ៍ដើម្បីដំឡើង និងរុះរើ ។

ប្រាសាទមួយចំនួនត្រូវការឱនលូនដើម្បីកម្ចាត់ស្មៅ និងដើមឈើ នៅចំណុចខ្លះមានតែរូបចម្លាក់មួយដែលលាតសន្ធឹងទៅតោង ។ ពួកគាត់ទាំងនេះចៀសវាងការប៉ះរូបចម្លាក់ ប្រសិនបើវាមិនចាំបាច់។

ភ្ញៀវទេសចរណ៍ និង ព្រះសង្ឃ ដែលកំពុងឈរងើយសម្លឹងមើលពួកគាត់ ដោយស្ញប់ស្ញែង និងកោតសរសើរ ដោយពោលថា «ពួកគាត់ក្លាហានណាស់» ។

ប្រសិនបើព្រលែងចេញពីប្រាសាទដោយមិនបានយកចិត្តទុកដាក់ថែរក្សា វាអាចនាំប្រាសាទអង្គរវត្ត មានលក្ខណៈដូចសម័យ ហង់រី មូអូ អ្នកស្រាវជ្រាវ និងធម្មសាស្ត្រ ជនជាតិបារាំង ដែលបានរកឃើញទីតាំងនោះនៅទសវត្សឆ្នាំ ១៨៦០ ដែលត្រូវបានគេបោះបង់ចោលនៅកណ្តាលព្រៃក្រាស់ ។

លោក Muo បានសរសេរនៅក្នុងទិនានុប្បវត្តិរបស់គាត់ដែលណែនាំពិភពលោកខាងលិចទៅកាន់ទីតាំងបុរាណនេះថា«វាធំជាងអ្វីដែលប្រទេសក្រិក ឬរ៉ូម បានគ្រវាត់ទុកឲ្យយើង។

មន្ត្រីអាជ្ញាធរអប្សរា ទីភ្នាក់ងាររដ្ឋដែលគ្រប់គ្រងឧទ្យានវប្បធម៌បាននិយាយថា៖ ពួកគេកំពុងស្វែងរកនូវដែលអាចត្រូវបានប្រើដើម្បីសម្លាប់ឫសមែកធាង ដើម្បីកាត់បន្ថយហានិភ័យដល់ប្រាសាទ និងកម្មករ ប៉ុន្តែយើងកំពុងសាកល្បងជាមុន ព្រោះកង្វល់ខ្លាចមានហានិភ័យចំពោះប្រាសាទ តែបើបានផលល្អ អាចជួយកាត់បន្ថយគ្រោះថ្នាក់ដល់កម្មករ ។

 

«មនុស្សដទៃមិនចង់ធ្វើការនេះ ព្រោះវាមានគ្រោះថ្នាក់... អ្នកពិតជាត្រូវស្រឡាញ់វា វាមិនមែនជាការងារសម្រាប់មនុស្សគ្រប់គ្នាទេ ។ កាលពីឆ្នាំមុន កម្មករមួយរូប អាយុ ២១ ឆ្នាំបាននិយាយថា គាត់នៅតែមិនហ៊ានឡើងទៅគ្រប់ប្រាសាទ ទោះយ៉ាងណានៅអភិវឌ្ឍជំនាញ និងដំបូន្មានខ្លះពីមិត្តភក្តិឲ្យកាន់តែច្រើនឡើង ៕

 

អរគុណ AFP 

ប្រែសម្រួលពីវេបសាយ mgronline


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម