ទម្លាយរឿងរ៉ាវជីវិតគ្រួសារ ចូ បៃដេន ពោរពេញដោយសោកនាដកម្មផ្លូវចិត្ត

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី07 ខែវិច្ឆិការ ឆ្នាំ2020 ម៉ោង 11:35 នាទី ព្រឹក

ដោយ សូរ្យរិទ្ធ៖ 

សូមបង្ហើបរឿងរ៉ាវរបស់គ្រួសារលោក ចូ បៃដេន ជាបេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិក ដែលហៀបនឹងជិតបានទទួលបានតំណែងក្នុងការបោះឆ្នោតកន្លងទៅថ្មីៗនេះ (២៦៤ សម្លេង) ជាមួយនឹងជីវិតពោរពេញទៅដោយសោកនាដកម្ម និងការបាត់បង់ ។

លោក បៃដេន មកដល់ថ្ងៃទី ២០ វិច្ឆិកា ២០២០ នេះមានអាយុ ៧៨ ឆ្នាំហើយ ប្រសិនជាគាត់ឈ្នះឆ្នោត លើកនេះ គាត់ជាក្លាយប្រធានាធិបតីសហរដ្ឋលើកទី ៤៦ ដែលមានអាយុចាស់ជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ ដូច្នេះហើយទើបឈ្មោះ ចូ បៃដេន ក្លាយជាចំណាប់អារម្មណ៍ទូទាំងពិភពលោក រួមដល់រឿងរ៉ាវជីវិតគ្រួសារ ទាំងភរិយា និងកូនៗរបស់គាត់ ។

ជីវិតគូអាពាហ៍ពិពាហ៍

លោក បៃដេន រៀបការពីរលើកមកហើយ ភរិយាទី១ គឺលោកស្រី នីលៀ ហាន់តឺរ (Neilia Hunter) មានកូនជាមួយគ្នា ៣ នាក់ ប្រុស ២ នាក់ គឺ បូ បៃដេន (Beau Biden) និង ហាន់តឺរ បៃដេន (Hunter Biden) និងកូនស្រី ណាអូមី គ្រីស្ទីណា បៃដេន (Naomi Christina Biden)។

រៀបការលើកទី ២ នៅឆ្នាំ ១៩៩៧ ជាមួយលោកស្រី ជីល បៃដេន ​(Jill Biden) ក្រោយពីបាត់បង់ភរិយាទីមួយ ៥ ឆ្នាំមក និងមានកូនម្នាក់ គឺ អាស្លី បៃដេន ​(Ashley Biden) ។

សោកនាដកម្មគ្រួសារ

ក្នុងឆ្នាំ ១៩៧២ ក្រោយពីលោក បៃដេន បានទទួលរើសជាសមាជិកព្រឹទ្ធសភាលើកដំបូង គាត់ត្រូវប្រឈមនឹងហេតុការណ៍ដ៏មិននឹកស្មានដល់ គឺបាត់បង់ភរិយា នីលៀ និង ណាអូមី កូនស្រីត្រឹមអាយុ ១ ខួប ដោយជួបនឹងគ្រោះថ្នាក់ចរាចរណ៍ក្នុង​ថ្ងៃគ្រិស្តម៉ាស ចំណែកកូនប្រុស បូ អាយុ ៣ ខួប និង ហាន់តឺរ អាយុ ២ ខួប ទទួលរបួស ។

បូ កូនប្រុសច្បង បានតាមជាប់ជាមួយឪពុកឈានចូលរឿងនយោបាយ រហូតបានក្លាយជាអគ្គព្រះរាជអាជ្ញានៃរដ្ឋដេឡាវើរ ប៉ុន្តែ បៃដេន ត្រូវប្រឈមនឹងការបាត់បង់ និងឈឺចាប់ម្តងទៀត នៅពេល បូ អាយុ ៤៦ ឆ្នាំ ដោយជំងឺមហារីក ។

១. បូ បៃដេន កើតខែកុម្ភៈ ឆ្នាំ ១៩៦៩ គាត់ជាអ្នកនយោបាយ មេធាវី និងមន្ត្រីយោធាក្នុងក្របខណ្ឌរដ្ឋធម្មនុញ្ញយោធា បានទទួលរង្វាន់មេដាយមាសក្នុងប្រតិបត្តិការក្នុងប្រទេសអុីរ៉ាក់ តែក្រោយមកត្រូវទទួលមរណភាពដោយជំងឺមហារីកខួរក្បាល ក្នុងអាយុ ៤៦ ឆ្នាំ ។

២. ហាន់តឺរ បៃដេន កូនប្រុសទី ២ កើតឆ្នាំ ១៩៧០ បច្ចុប្បន្នអាយុ ៥០ ឆ្នាំ ជាមេធាវី ជាទីប្រឹក្សាវិនិយោគ និងជាដៃគូស្ថាបនិកនៃក្រុមហ៊ុនប្រឹក្សាវិនិយោគមួយ កាលពីអតីត គាត់មានប្រវត្តិញៀនស្រានិងគ្រឿងញៀន គាត់ត្រូវបានរំសាយចេញពីកងទ័ពជើងទឹកសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៤ បន្ទាប់ពីការធ្វើតេស្តវិជ្ជមានសម្រាប់កូកាអ៊ីននៅក្នុងខ្លួនរបស់គាត់ ។

នៅចន្លោះឆ្នាំ ២០១៤-២០១៩ ហាន់តឺរ មានតំណែងគណៈកម្មាធិការប្រតិបត្តិរបស់ Burisma Holdings ជាក្រុមហ៊ុនផលិតឧស្ម័នធម្មជាតិដ៏ធំរបស់ប្រទេសអ៊ុយក្រែន ។

ហេតុនេះហើយ ទើប ហាន់តឺរ ធ្លាក់ក្នុងគោលដៅវាយប្រហារ ពីប្រធានាធិបតី ដូណាល់ ត្រាំ នូវចំណុចខ្សោយទាំងនេះមកប្រើក្នុងពេលយុទ្ធនាការបោះឆ្នោតលើកនេះ ដោយចោទលោក បៃដេន ថាបានជួយការពារកូនប្រុសពីការស៊ើបអង្កេតរឿងពុករលួយ ប៉ុន្តែគ្មានព័ស្តុតាងណាយកជាការបាន ។

៣. ណាអូមី បៃដេន កូនស្រីដើមរបស់ បៃដេន កើតឆ្នាំ ១៩៧១ ប៉ុន្តែគ្រោះកាចបានឆក់យកជីវិតត្រមអាយុ ១ ខួប ជាមួយម្តាយក្នុងឆ្នាំ ១៩៧២ ។

៤. អាស្លី បៃដេន កើតឆ្នាំ ១៩៨១ បច្ចុប្នអាយុ ៣៩ ឆ្នាំ កូនស្រីទោលជាមួយប្រពន្ធទី ២ គឺលោកស្រី ជីល បៃដេន ភរិយាបច្ចុប្បន្ន អ្នកធ្វើកិច្ចការងារ​សង្គម ទៅលើកុមារ យុវជន និងគ្រួសារ នៅដេឡាវើរ គាត់ក៏ជាសកម្មជន និងជាអ្នកច្នៃម៉ូដផងដែរ ។

ទោះជាបងប្អូនមានម្តាយទីទៃ ក៏សម្ព័ន្ធមេត្រីប្រៀបដូចបងប្អូនបង្កើតពិតៗ ប្អូនស្រីចង់ទៅណាមកណាក៏បងប្រុសទាំង ២ជូនទៅជាមួយផងដែរ។ ក្រោយបាត់បង់បងប្រុស បូ បង្កើតសោកនាដកម្មផ្លូវចិត្តទៅលើនាង អាស្លី ជាប្អូនយ៉ាងធ្ងន់។ នាងជាអានវិយោកថាពេលបូជាសពបងប្រុស ដោយមាន ហាន់តឺរ ឈរនៅអមជាមួយ ។ ដោយសារបងប្រុស បូ ទើបធ្វើឲ្យប្អូនស្រី អាស្លី បានចូលរួមកិច្ចការសង្គម និងធ្វើកិច្ចការជាមួយកុមារ ៕

 

អរគុណ nytimes.cominews.co.ukscmp.com - AFP

រូបភាព AFP

បកប្រែពីវេបសាយថៃ kapook


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម