ថៃចំណាកស្រុកដូចតែខ្មែរ ! ឈរតម្រង់ជួរ ២ គីឡូម៉ែត្រ ដើម្បីចុះឈ្មោះទៅធ្វើការនៅអ៊ីស្រាអែល

ព័ត៌មានសង្គមថ្ងៃសុក្រ ទី27 ខែវិច្ឆិការ ឆ្នាំ2020 ម៉ោង 1:16 នាទី ល្ងាច

 

ធ្លាប់បានឮពាក្យរិះគន់ក្នុងស្រុកខ្មែរ ថាពលករខ្មែរចំណាកស្រុកច្រើន ទៅប្រទេសជិតខាងក្តី នៅឆ្ងាយក្តី ដោយពោលថាក្នុងស្រុកគ្មានការងារធ្វើ ឬប្រាក់ឈ្នួលតិច ប្រាក់ខែបានតិច, ប៉ុន្តែទាំងនេះមិនមែនមកពីកត្តារាជរដ្ឋាភិបាលដឹកនាំមិនល្អ ឬគ្មានការងារក្នុងស្រុកឲ្យធ្វើ ។ល។ តែវាអាចជាអ្នកចាញ់បោកមេខ្យល់នាំទៅកន្លែងធ្វើការ«ប្រូ»ថាបានប្រាក់កម្រៃច្រើន និងខ្លះទៀតចង់បានប្រាក់ឈ្នួលខ្ពស់ ខ្ពស់ហួសរហូតមិនសមដូចបំណង ដែលអ្នកខ្លះមិនទទួលបានជោគ ជ័យតាមការប្រាថ្នាពីស្រុកទេ បែរជាជួបការលំបាក ឬខ្លះគ្មានសល់អ្វីពេលត្រឡប់មកផ្ទះវិញ ។

សព្វថ្ងៃការងារសំណង់ធំៗក្នុងប្រទេសរបស់យើង ក៏បានទទួលប្រាក់ឈ្នួលខ្ពស់គួរសមដែរ ហើយសម្បូរទៀតផង... ប៉ុន្តែទោះយ៉ាងណា ក្នុងយុគសម័យនេះ សូម្បីប្រទេសថៃដែលជាប្រទេសមួយធ្លាប់រីកចម្រើន ក៏មានពលករជាច្រើនសម្រុកទៅធ្វើការនៅប្រទេសទីបីដែរ ដោយគោលបំណងចង់បានប្រាក់ខែច្រើន ពលកម្មខ្ពស់ ។

 ក្រោយធូរស្បើយខ្លះៗអំពីមេរោគកូវីដ-១៩ ប្រទេសជុំវិញពិភពលោកចាប់ផ្តើមបើកប្រទេសវិញ ដោយចាប់ផ្តើមអាជីវកម្មរបស់ខ្លួនឡើងវិញ ជាក់ស្តែង យុវជននៅខេត្តឧត្តរថានី ប្រទេសថៃ បានមកឈររង់ចាំតម្រង់ជួរវែង ២ គីឡូម៉ែត្រឯ ណោះ ដើម្បីស្ម័គ្រចិត្តដាក់ពាក្យទៅធ្វើការនៅប្រទេសអ៊ីស្រាអែល (ដាំដំណាំ និងចិញ្ចឹមសត្វ) ក្រោមគម្រោងការសហការ ថៃ-អ៊ីស្រាអែល ដែលបានទទួលប្រាក់ខែប្រមាណ ៤៨.០៧៣ បាតក្នុងមួយខែ ហើយទៅរយៈពេល ២ ឆ្នាំ ៕

ដោយ សាវុឌ្ឍ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម