អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បង្ហាញពីសេដ្ឋកិច្ចពិភពលោក មានភាពប្រសើរឡើង

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី02 ខែធ្នូ ឆ្នាំ2020 ម៉ោង 10:24 នាទី ព្រឹក

ដោយ សូរ្យសែង៖

តាមព័ត៌មានរ៉យទ័ររាយការណ៍ថា អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានចង្អុលបង្ហាញថា ទស្សនវិស័យសេដ្ឋកិច្ចពិភពលោក កំពុងមានភាពប្រសើរឡើងវិញហើយ ដោយសារតែវ៉ាក់សាំងការពារមេរោគកូរ៉ូណា រួមដល់ការងើបឡើងវិញរបស់ប្រទេសចិន ហើយទោះបីនៅមានការផ្ទុះឡើងជាលើកទី ២ នៃ COVID-១៩ ក្នុងប្រទេសជាច្រើនក៏ដោយ ។

 

OECD និយាយថា សេដ្ឋកិច្ចពិភពលោកនឹងកើនឡើង ៤,២ ភាគរយនៅឆ្នាំក្រោយ និងធ្លាក់ចុះដល់ ៣,៧ ភាគរយនៅឆ្នាំ ២០២២ បន្ទាប់ពីធ្លាក់ចុះ ៤,២ ភាគរយនៅឆ្នាំនេះ ។

គេរំពឹងថា ផលិតផលសរុប (GDP) របស់ពិភពលោកនឹងវិលត្រឡប់មករកកម្រិតមុនពេលមានវិបត្តិនៅចុងឆ្នាំ ២០២១ ដែលនាំដោយការងើបឡើងវិញយ៉ាងខ្លាំងក្លារបស់ប្រទេសចិន ស្របពេលដែលទិន្នផលនៅប្រទេសជាច្រើននៅទាបជាងកម្រិតមុនមានវិបត្តិ ៥ ភាគរយរហូតដល់ឆ្នាំ ២០២២ ។

លោក ឡូរ៉ែន ប៊ូន (Lawrence Boone) ប្រធានសេដ្ឋវិទូនៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ បាននិយាយថា ទោះយ៉ាងណាក៏ដោយ យើងនៅតែស្ថិតក្នុងដំណាក់កាលកំពុងមានវិបត្តិរាតត្បាតនៅឡើយ នេះមានន័យថា នៅតែមានគោលនយោបាយដែលត្រូវដំណើរការធ្វើជាច្រើនទៀត ៕

ប្រភព posttoday (អរគុណ REUTERS)

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម