បាតុករថៃ«យុវជនរំដោះ» ប្តូរក្បាច់ថ្មី ក្រោមឈ្មោះ«RT MOVEMENT»

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី08 ខែធ្នូ ឆ្នាំ2020 ម៉ោង 12:51 នាទី ល្ងាច

 ដោយ សូរ្យសែង៖

កាលពីថ្ងៃម្សិលមិញ (៧ ធ្នូ) ក្រុម «យុវជនរំដោះ» នៃបាតុករថៃ បានប្រកាសតាមបណ្តាញសង្គមហ្វេសប៊ុក Free Youth ថា ពួកគេនឹងផ្លាស់ប្តូរទម្រង់ថ្មី ក្រោមឈ្មោះ «RT MOVEMENT»  ជាចលនាដើម្បី Restart Thailand ដោយគ្មានការកេណ្ឌ គ្មានកាត គ្មានវេទិកា និងគ្មានការចរចា ។

នេះគឺជាការផ្លាស់ប្តូរថ្មីមិនដូចពីមុន ដោយបង្កើនការយល់ដឹងដល់វណ្ណៈកម្មករ ដែលត្រូវបានគេជិះជាន់ មិនថាជាសិស្ស បុគ្គលិក​ការិយាល័យក្រោមឯកសណ្ឋាន កសិករ មន្ត្រីរាជការ «យើងគ្រប់គ្នាសុទ្ធតែជាកម្លាំងដែលត្រូវគេជិះជាន់» ។

គោលការណ៍របស់ RT MOVEMENT ៖

  • គ្មានការកេណ្ឌ
  • មិនបង្កើតវេទិកា
  • គ្មានកាត
  • គ្មានរថយន្តបន្ទប់ទឹក
  • គ្មានការចរចា

ពួកគេបានប្រើពាក្យ RESTART THAILAND ដើម្បីបង្កើតសង្គមមួយដែល «ស្មើភាពគ្នា» ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម