ទឹកភ្នែកអធិការបតីអាល្លឺម៉ង់ «ខ្ញុំសុំទោសចេញពីបេះដូង យើងមានអ្នកស្លាប់ ៥៩០ នាក់ក្នុងមួយថ្ងៃ ខ្ញុំទទួលមិនបានទេ...»

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី12 ខែធ្នូ ឆ្នាំ2020 ម៉ោង 9:38 នាទី ព្រឹក

អត្ថបទ សូរ្យសែង៖

«ខ្ញុំសុំទោសចេញពីបេះដូង យើងមានអ្នកស្លាប់ ៥៩០ នាក់ក្នុងមួយថ្ងៃ ខ្ញុំទទួលមិនបានទេ...» លោកស្រី អង់ហ្គេឡា មែរឃើល អធិការបតីអាល្លឺម៉ង់ ពោលទាំងទឹកភ្នែក ។

ឥឡូវនេះអ្នកឆ្លងកូវីដ-១៩ នៅទូទាំងប្រទេសមានដល់ ១,២៩ លាននាក់ ព្យាបាលជាសះស្បើយ ៩,៥ សែននាក់ ប៉ុន្តែទោះយ៉ាងណាប្រទេសអាល្លឺម៉ង់កំពុលអ្នកស្លាប់ត្រឹមមួយថ្ងៃ ៥៩០ នាក់ ជាតួលេខស្លាប់ប្រចាំថ្អៃខ្ពស់បំផុត ចាប់តាំងពីមេរោគកូវីដ១៩ រាតត្បាត ដែលពីមុនមានត្រឹម ៤៤០ នាក់ ។

លោកស្រី អង់ហ្គេឡា មែរឃើល បានថ្លែងនៅក្នុងសម័យប្រជុំសភា  (Bundestag) កាលពីថ្ងៃទី ៩ ខែធ្នូថា រដ្ឋាភិបាលចាំបាច់ត្រូវបង្ខំឲ្យប្រើវិធានការឃុំគ្រងជំងឺកូវីដ-១៩ យ៉ាងតឹងរឹងក្នុងតំបន់ខ្លះ ទោះជិតឈានដល់ថ្ងៃបុណ្យណូអែល (Christmas) ក៏ដោយ ។

លោកស្រីពោលទាំងសម្លេងក្តុកក្តួលថា «យើងចាំបាច់ត្រូវធ្វើគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីឲ្យច្បាស់ក្នុងចិត្តថា នឹងមិនមានការរាតត្បាតទ្វេគុណម្តងទៀតទេ» ។

សម្រាប់ប្រទេសអាល្លឺម៉ង់ បច្ចុប្បន្នការប្រើវិធានការឃុំគ្រងកូវីដ តិចជាងប្រទេសដទៃក្នុងអឺរ៉ុប ក្រោយពីឆ្លងកាត់រលកទី១ មក ប៉ុន្តែពេលនេះកំពុងទទួលនូវផលប៉ះពាល់ពីការរាតត្បាតខ្លាំងជាថ្មីម្តងទៀត ដែលចាប់ផ្តើមជួបអ្នកឆ្លងថ្មីរៀងរាល់ថ្ងៃជាច្រើន ជាងកាលរដូវស្លឹកឈើជ្រុះដល់ទៅ ៣ ដង ។

លោកស្រី អង់ហ្គេឡា បានយលស្របឲ្យពង្រីកវិធានការ LockDown ប្រទេសតឹងរឹងក្នុងបុណ្យអូណែល និងចូលឆ្នាំសកល ដោយការបិទហាងទំនិញណាមិនចាំបាច់ រួមទាំងការឲ្យសិស្សរៀនតាមអនឡាញ រហូតដល់ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២១ ។

ទិន្នន័យពី DW , thelocal.de

បកប្រែពី

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម