វៀតណាមកាត់ទោសជនពុករលួយថវិកាកូវីដ ១០ នាក់ (Video)

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី13 ខែធ្នូ ឆ្នាំ2020 ម៉ោង 10:56 នាទី ព្រឹក

 

ប្រទេសវៀតណាមនៅថ្ងៃទី ១២ ខែធ្នូនេះថា លោក ង្វៀន ង៉ាត់ហ្គាំ អាយុ ៥៧ ឆ្នាំ ជាប្រធានការិយាល័យត្រួតពិនិត្យនិងការពារមេរោគទីក្រុងហាណូយ ត្រូវបានចោទពីបទទទួលបន្ទុកទិញឧបករណ៍ប្រឆាំងនឹងមេរោគ ក្នុងតម្លៃអតិផរណា ខូចខាតដល់រដ្ឋ តម្លៃ ៥.៤០០ លានដុង ប្រមាណជាង ២៣០.០០០ ។

លោក ហ្គាំ ត្រូវជាប់ពន្ធនាគារ ១០ ឆ្នាំ និង មនុស្ស ៩ នាក់ទៀត ត្រូវជាប់ចោទពីបទធ្វើឲ្យខូចកិត្តិយសខាងពេទ្យ និងការិយាល័យប្រឆាំងកូវីដ-១៩ បង្កើតការស្អប់ខ្ពើមពីប្រជាជន និងបំផ្លាញទំនុកចិត្តលើវិស័យសុខភាពសាធារណៈ ដែលក្នុងជនចោទជាប់ ៩ នាក់នេះ ត្រូវតុលាការដាក់ទោស ៣ ឆ្នាំ រហូតដល់ ៦ឆ្នាំ ៦ ខែ ក្នុងការរួមគំនិតឃុបឃិតពុករលួយ ៕

 

រូបភាព VNA, REUTERS
ឃ្លីប - PBS NewsHour

ដោយ ណយវង្ស


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម