ដោយ សូរ្យរិទ្ធ៖
បុគ្គល ២ រូបមកពីគណបក្សប្រជាធិបតេយ្យ គឺប្រធានាធិបតីអាមេរិក ចូ បៃដេន (Joe Biden) និងអនុប្រធានាធិបតី លោកស្រី កាមេឡា ហារីស (Kamala Harris) ដោយត្រូវបានជ្រើសរើសជាបុគ្គលប្រចាំឆ្នាំ ២០២០ របស់ទស្សនាវដ្តីថែមស៍ (TIME) ដែលជាទស្សនាវដ្តីនយោបាយដ៏ល្បីប្រចាំសប្តាហ៍របស់សហរដ្ឋអាមេរិក ។
ការជ្រើសរើសនោះ ធ្វើឡើងក្នុងចំណោម ក្រុម ៣ ផ្សេងទៀត គឺបុគ្គលវេជ្ជបណ្ឌិត និងសុខភាពសាធារណៈនៅជួរមុខក្នុងការដោះស្រាយការរីករាលដាលនៃជំងឺកូវីដ ១៩, វេជ្ជបណ្ឌិត អាន់ថូនីហ្វូស៊ី ប្រធានការិយាល័យជាតិអាឡែរហ្សី និងជំងឺឆ្លង (NHIAD) នៃសហរដ្ឋអាមេរិក ដែលមានតួនាទីជាប្រធានក្រុមចំពោះកិច្ច ផ្តល់ប្រឹក្សាជាមួយការផ្ទុះឡើងរបស់រដ្ឋាភិបាល, ចលនាយុត្តិធម៌ពូជសាសន៍ និងប្រធានាធិបតីដូណាល់ត្រាំ ត្រាំ ដែលទើបចាញ់លលោក Joe Biden នៅក្នុងការបោះឆ្នោតចុងក្រោយនេះ ។
ទស្សនាវដ្តីថែមស៍ (TIME) បានប្រើប្រាស់រូបភាពរបស់លោក បៃដិន អាយុ ៧៨ ឆ្នាំ និងលោកស្រី ហារីស អាយុ ៥៦ ឆ្នាំនៅលើក្របទស្សនាវដ្តីលេខពិសេសនេះ ទន្ទឹមនឹងអត្ថបទអម ដែលអ្នកទាំង ២ រូបកំពុង«ផ្លាស់ប្តូររឿងរ៉ាវរបស់សហរដ្ ឋអាមេរិក» បន្ទាប់ពីលោក បៃដេន បានទទួលជោគជ័យលើលោក ត្រាំ ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកចុងក្រោយ ដោយមានការបោះឆ្នោតចំនួន ៣០៦ ទល់នឹង ២៣២ ទទួលបានសំឡេងគាំទ្រសរុបជាង ៧ លានសន្លឹកដែលជាចំនួនខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រនៃការបោះឆ្នោតប្រធានាធិបតីអាមេរិក ។
ទស្សនាវដ្តី Time បានផ្តល់រង្វាន់ប្រចាំឆ្នាំដល់បុគ្គលល្បីៗរៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ១៩២៧ ដើម្បីទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកសារព័ត៌មានដែលមានប្រជាប្រិយភាពទាំងផ្នែកល្អ និងអាក្រក់ ៕