អ្នក «ឆុង» ឆ្នាំឆ្លូវ  ២០២១ កុំភ្លេច Save, Share ទុកមើល !

ចំណេះដឹងទូទៅថ្ងៃព្រហស្បត្តិ៍ ទី07 ខែមករា ឆ្នាំ2021 ម៉ោង 1:03 នាទី ល្ងាច

admin: Bong Rith Kh:

ឆ្នាំឆុង ឆ្នាំ២០២១ (បើចូលឆ្នាំចិន ខ្មែរ ជាឆ្នាំឆ្លូវ) តើឆ្នាំណាខ្លះត្រូវឆុង? កុំរង់ចាំយូរ ត្រូវពិនិត្យមើលជោគវាសនារបស់លោកអ្នក និងវិធីដោះស្រាយជាមួយឆ្នាំឆុងយ៉ាងដូចម្តេច ។

តាមហោរាសាស្ត្រចិន ពាក្យថា «ឆ្នាំឆុង» ភាសាចិនប្រែថា «ការប៉ះទង្គិច» ដែលមានន័យដល់ការផ្លាស់ប្តូរធំៗ ប៉ុន្តែក៏អាចជួបរឿងអាក្រក់ និងរឿងល្អផងដែរ ។ តើឆ្នាំណាខ្លះទៅដែលឆុងជាមួយ ឆ្នាំឆ្លូវ ចូរតាមដានដូចខាងក្រោម ៖

  • ឆ្នាំឆុងនឹងឆ្នាំឆ្លូវ គឺ ឆ្នាំ មមែ
  • ឬមនុស្សដែលកើតឆ្នាំ 1931, 1943, 1955, 1967, 1979, 1991, 2003, 2015
  • ឆ្នាំឆុងរួម មានឆ្នាំ ឆ្លូវ រោង និង ច
  • ឬមនុស្សដែលកើតឆ្នាំ 1922, 1925, 1928, 1934, 1937, 1940, 1946, 1949, 1952, 1958, 1961, 1964, 1970, 1973, 1976, 1982, 1985, 1988, 1994, 1997, 2000, 2006, 2009, 2012, 2018

 

«ឆុងផ្ទាល់(១០០%)» និង «ឆ្នាំឆុងរួម»

  • ឆ្នាំឆុងផ្ទាល់ (១០០%) គឺជាឆ្នាំដែលបានទទួលការបាត់បង់ខូចខាត និងអាក្រក់បំផុត គឺឆ្នាំ មមែ
  • ឆ្នាំដែលរងផលប៉ះពាល់ស៊យ គឺឆ្នាំ ឆ្លូវ
  • ឆ្នាំដែលរងគ្រោះកម្ម គឺឆ្នាំ រោង
  • ឆ្នាំដែលរងប៉ះពាល់សុខភាព គឺឆ្នាំ ច

គ្រូហោបានហាមដល់ឆ្នាំឆុង?

សម្រាប់មនុស្សដែលឆុង«ប៉ះទង្គិច» ៖ មិនគួរទៅចូលរួមពិធីបុណ្យសព តែបើចៀសមិនផុត គួរយកមែកស្លឹកទទឹមទៅជាប់ខ្លួន ហើយពេលត្រឡប់មកវិញ មុនចូលដល់ក្នុងផ្ទះ ត្រូវប្រើទឹកស្អាត ដាក់មែកឈើស្លឹកទទឹមរលាស់លើដងខ្លួន ហើយអ្វីដែលសំខាន់បំផុតគឺ ការមិនចូលរួមហែសព នៅក្នុងពិធីបុណ្យសព ឬលើកសពដាក់ក្នុងមឈូស ឬ លើកមឈូសដាក់ក្នុងរណ្តៅ ។ ត្រូវបានគេមានជំនឿថា ប្រសិនបើនរណាម្នាក់ជម្នះការហាមខាងលើ ជោគវាសនារបស់បុគ្គលនោះនឹងរងផលប៉ះពាល់ បណ្តាលឱ្យរាងកាយឈឺ ឬជំនួញជំនួញដូរត្រូវជួបប្រទះនឹងបញ្ហាផ្សេងៗ ។

វិធីកែឆ្នាំឆុង

តាមជំនឿរបស់ជនជាតិចិន វិធីកែឆ្នាំឆុង គឺឲ្យទៅសំពះសែនអ្នកតាស៊ួយអ៊ា នឹងជួយកាត់បន្ថយឧបទ្រពចង្រៃអាក្រក់ និងបង្កើនសិរីមង្គលជីវិត ស៊យធំនឹងក្លាយជាស្រាល និងអាចទៅសែននៅវត្តចិនទូទៅក៏បាន ៖

 

  1. ទៅធ្វើបុណ្យកុសល ទិញឈុតគ្រឿងសក្ការៈដើម្បីបណ្តេញគ្រោះអាក្រក់ចេញជាមុន ។
  2. សរសេរឈ្មោះនាមត្រកូល អាយុ ថ្ងៃខែឆ្នាំកំណើត និងពេលវេលាកំណើតនៅលើគម្ពីររបស់ហោរាសាស្ត្រដើម្បីដោះស្រាយឆ្នាំឆុង ។ ប្រសិនបើអ្នកមិនដឹង ចូរបន្ថែមពាក្យ «ល្អ» ជំនួស វានឹងមានតារាងរាប់អាយុរបស់ចិនដើម្បីមើល ។
  3. បន្ទាប់មក យកគ្រឿងឈុតសែនឆ្នាំឆុង ទៅសែនអ្នកតាស៊ួយអ៊ា និងអុជធូបចំនួន ៣ សរសៃ ទៅសំពះបន់ស្រន់ នៅក្នុងនោះមុនពេលគោរពបូជាដើម្បីដុតគ្រឿងក្រអូប ចប់ហើយទៅឈរនៅមុខអ្នកតាស៊ួយអ៊ា ត្រៀមខ្លួនអធិស្ឋានឧទ្ទិសសុំបារមីជួយតាមថែរក្សាអ្នក ។
  4. ពេលបញ្ចប់ការឧទ្ទិសរួចហើយ យកសាស្ត្រាស្លឹករឹតកែឆ្នាំឆុង មកអូសវៀសចេញពីខ្លួនអ្នកចំនួន ១២ ដង (ក្នុងករណីធ្វើជំនួសអ្នកដទៃ មិនចាំបាច់អូសវៀសទេ តែឧទ្ទិសបន់ស្រន់ជំនួស) ពេលចប់ សូមដាក់គម្ពីរនៅពីមុខអ្នកតា ដែលនឹងមានប្រអប់ទទួលទុកដាក់ ។
  5. នៅពេលរួចរាល់ហើយ ចូរអុជធូបទាំង៣ សរសៃ មកវៀសហើយដាក់វានៅក្នុងកំប៉ុងធូបឬផើងសម្រាប់ដោតធូប។

 

សម្រាប់ឆ្នាំឆុង ឆ្នាំ ២០២១ (ចូលឆ្នាំឆ្លូវ) លោកអ្នកមិនចាំបាច់បារម្ភច្រើនពេកទេ ពីព្រោះវាមិនមែនមានតែរឿងអាក្រក់ប៉ុណ្ណោះទេ ប៉ុន្តែក៏អាចមានរឿងល្អៗកើតឡើងដូចគ្នាដែរ ដូច្នេះដើម្បីសេចក្តីសុខ ភាពសប្បាយរីករាយរបស់អ្នក ក្រៅពីទៅសែនគោរពបូជាដល់អ្នកតាស៊ួយអ៊ាហើយ គួរធ្វើបុណ្យកុសល ក៏ជាវិធីកែឆ្នាំឆុងផងដែរ ធ្វើចិត្តឲ្យមានសប្បុរសធម៌ដោយស្ម័គ្រចិត្ត ទៅសំពះព្រះសង្ឃ ៩ វត្ត ធ្វើបុណ្យប្រោសជីវិតសត្វ ដោះលែងសត្វបក្សី ដោះលែងត្រី ឬបរិច្ចាគឈាមដើម្បីជួយសង្គ្រោះជីវិត នេះជាវិធីកែឆ្នាំឆុងដ៏ល្អផងដែរ ៕

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម