អ្នកមាន រូបស្អាត ចិត្តបុណ្យ លោកស្រី មេគខេនស៊ី ស្កុត ជួយអាមេរិក ១ សែនលានដុល្លារប្រឆាំងកូវីដ

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី17 ខែធ្នូ ឆ្នាំ2020 ម៉ោង 1:22 នាទី ល្ងាច

គ្រាន់តែ ៤ ខែកន្លងមក លោកស្រី មេកខេនស៊ី ស្កុត (McKenzie Scott) មហាសេដ្ឋិនីអាមេរិកាំង អតីតភរិយារបស់លោក ចេហ្វ បេសូស ស្ថាបនិកក្រុមហ៊ុន AMAZONE ដតខម(amazon.com) បានបរិចាគប្រាក់ចំនួន ៤.១០០ លាន​ដុល្លារ ជួយដល់ការប្រឆាំងការពារជំងឺកូវីដ-១៩ក្នុងសហរដ្ឋអាមេរិក ។

លោកស្រី ពោលថា មេរោគកូវីដ-១៩ បានបំផ្លាញអុកឡុកប្រជាជនអាមេរិកដែលមានជីវិតលំបាក ដូច្នេះលោកស្រីត្រូវការជួយ ។ ថវិកាដែលលោកស្រីជួយដ៏ច្រើនមហាសាលនេះ ត្រូវបញ្ជូនទៅឲ្យអង្គការ ៣៨៤ កន្លែងក្នុង ៥០ រដ្ឋទូទាំងប្រទេស ដើម្បីគាំទ្រធនាគារអាហារ ថវិកាសង្គ្រោះបន្ទាន់ និងផ្តល់ជំនួយដល់អ្នកដែលខ្វះខាត ។ ក្រៅពីនេះ ថវិកាមួយផ្នែក ត្រូវបានគេបរិច្ចាគដើម្បីដោះស្រាយវិសមភាព ។

មុននេះ កាលពីខែកក្កដា លោកស្រី ស្កុត ធ្លាប់បានបរិច្ចាគថវិកាចំនួន ១.៧០០ លានដុល្លារ មួយផ្នែក ដោះស្រាយវិសមភាពពូជសាសន៍ សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ប្រព័ន្ធសុខភាពសាធារណៈ និងការផ្លាស់ប្តូរអាកាសធាតុ ។

លោកស្រីបានទទួលការចាត់លំដាប់ថ្នាក់ជាបុគ្គលអ្នកមានបំផុតលំដាប់ទី ១៨ របស់ពិភពលោក និងជាស្ត្រីអ្នកមានបំផុតក្នុងពិភពលោក ដោយមានទ្រព្យសម្បត្តិទាំងអស់ ៦៨.០០០ លានដុល្លារ ។ គិតត្រឹមឆ្នាំ ២០១៩ លោកស្រីបានទទួលភាគហ៊ុន ៤% នៅក្នុង Amazone.com  Ecomerce របស់សហរដ្ឋអាមេរិក ពីការលែងលះជាមួយ បេស្សូស ដែលជាចំណែកមួយ ដែលធ្វើឲ្យលោកស្រី ឡើងជំនួសជាសេដ្ឋិនីលំដាប់លេខ ១ នៅលើពិភពលោក ។

ក្រោមការព្រមព្រៀងលែងលះ លោកស្រី ស្កុត បានទទួលភាគហ៊ុន ៤ ភាគរយនៅក្នុងក្រុមហ៊ុន ជាថ្នូរនឹងការបោះបង់ចោលផលប្រយោជន៍នៅក្នុងកាសែត Washington Post និងកាសែត Blue Origin ជាក្រុមហ៊ុនខាងធ្វើដំណើរអវកាសរបស់អតីតស្វាមី ។

មុនពេលឈានដល់ការលែងលះ លោក ចូហ្វ បេស្សូ កាន់ភាគហ៊ុន ១៦,៣% នៅក្នុងក្រុមហ៊ុន Amazon ហើយគាត់នឹងកាន់កាប់ភាគហ៊ុនដែលនៅសល់ ចំណែកដែលនៅសល់ពីការបែងចែកជាមួយលោកស្រី ស្កុត ប៉ុន្តែនាងផ្តល់សិទ្ធិឱ្យអតីតស្វាមីជាអ្នកបែងចំណែក ។

កិច្ចព្រមព្រៀងលែងលះរបស់លោកស្រីលើកនេះ ជាមួយនឹងការបែងចែកទ្រព្យសម្បត្តិ យ៉ាងតិច ៣៥.០០០ លានដុល្លារ ត្រូវបានចាត់ទុកថាខ្ពស់បំផុត ចាប់តាំងពីការលែងលះរបស់ឈ្មួញកណ្តាលសិល្បៈគឺលោក អាឡិច វីលដិនស្តេន (Alek Wildenstein) ជាមួយអតីតភរិយា Jocelyn ក្នុងឆ្នាំ ១៩៩៩ ដែលមានបែងចែកទ្រព្យសម្បត្តិប្រមាណ ៣៨.០០០ លានដុល្លារ ៕

ដោយ សាវុឌ្ឍ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម