#BeakingNews : ប្រធានាធិបតីបារាំងឆ្លងមេរោគកូវី១៩

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី17 ខែធ្នូ ឆ្នាំ2020 ម៉ោង 6:09 នាទី ល្ងាច

វេបសាយ Bloomberg បានរាយការណ៍នៅថ្ងៃទី ១៧ ធ្នូនេះថា ពីវិមានប្រធានាធាធិបតីបារាំងបានថ្លែងថា លោក អេម៉ានូអែល ម៉ាក្រង អាយុ ៤២ឆ្នាំ ប្រធានាធិបតីបារាំងរកឃើញកូវីដ១៩ វិជ្ជមាន ក្រោយពីមានអាការគ្រុនបន្តិចបន្តួច និងកាក់ខ្លួន ៧ ថ្ងៃមក ស្របពេលដែលគាត់មានរបៀបវារៈទៅកាន់ប្រទេសលីបង់នៅថ្ងៃទី ២២-២៣ ខែធ្នូ ប៉ុន្តែបានលើកពេលវិញរៀបរយហើយ ។

នេះជាមេដឹកនាំទី ៣ ហើយនៅក្នុងក្រុមប្រទេស G7 ដែលឆ្លងមេរោគកូវី ១៩ ក្រោយពី បូរីស ចនសុន នាយករដ្ឋមន្ត្រីអង់គ្លេស និងលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ។

Photo by THOMAS COEX / AFP

ដោយ ពិសិទ្ធ

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម