ព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ ឯកឧត្តម ង៉ូវ បូរីណា អគ្គនាយករង រដ្ឋបាលកិច្ចការទូទៅ និង ជាទីប្រឹក្សាក្រសួង លោក ស៊្រុន សារ៉ន អនុប្រធាន នាយកដ្ឋាន ហិរញ្ញវត្ថុ នៃ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពីសេចក្តីព្រាងគោលការណ៍ណែនាំរួម ស្តីពីការគ្រប់គ្រងហិរញ្ញ្ញវត្ថសាធារណៈ របស់រាជរដ្ឋាភិបាលតាមរយៈប្រព័ន្ធបញ្ជូនរូបភាពនិងសម្លេង រៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចប្រជុំតាមរយៈប្រព័ន្ធបញ្ជូនរូបភាពនិងសម្លេង (Zoom) ។
គោលបំណង ដើម្បីប្រមូលព័ត៌មាន និងធាតុចូលគន្លឹះៗ សម្រាប់ជាមូលដ្ឋានរឹងមាំក្នុងការរៀបចំគោលការណ៍ណែនាំរួមឱ្យបានគ្រប់ជ្រុងជ្រោយ ស៊ីជម្រៅនិងមានវិសាលភាពគ្របដណ្ដប់លើវដ្តថវិកាទាំងមូល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ៕