អង់គ្លេសអាចខ្វះស្បៀង នៅពេលបារាំងបិទព្រំដែន ដោយសារខ្លាចមេរោគកូវីដប្រភេទថ្មី

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី23 ខែធ្នូ ឆ្នាំ2020 ម៉ោង 11:33 នាទី ព្រឹក

ចក្រភពអង់គ្លេស ប្រទេសកោះនៅអឺរ៉ុបខាងលិច កំពុងប្រឈមមុខនឹងកង្វះខាតស្បៀងអាហារនៅទូទាំងប្រទេស បន្ទាប់​ពីប្រទេសបារាំងបានបិទព្រំដែនភ្ជាប់ដោយផ្លូវរូងក្រោមដី កាលពីថ្ងៃអាទិត្យ ទី២០ ខែធ្នូ ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃវីរុសកូរ៉ូណា ២០១៩ (COVID-19) ដែលជាវីរុសបំប្លែងពីចក្រភពអង់គ្លេស ។

រថយន្តដឹកទំនិញឈប់បន្តកន្ទុយគ្នានៅទីក្រុងឌូវវើរនៃចក្រភពអង់គ្លេសរង់ចាំឆ្លងកាត់ និងនៅខាងដែនដីបារាំងនាទីក្រុងកាលីស មានឡានរហូតដល់ ១០.០០០ ក្នុងមួយថ្ងៃត្រូវចតនៅតាមបណ្តោយផ្លូវវែងឆ្ងាយ ។

បន្ទាប់ពីប្រទេសបារាំង អាល្លឺម៉ង់ កាណាដា និង ដាណឺម៉ាក បានហាមពលរដ្ឋអង់គ្លេសចូលមកប្រទេសខ្លួនក្រោយអង់គ្លេស​​ប្រកាសរកឃើញវីរុសកូរ៉ូណាថ្មី ២០១៩ (SARS-CoV-2) ថ្មី ដែលងាយឆ្លង រហូតធ្វើឲ្យចំនួនអ្នកឆ្លងនៅក្នុងទីក្រុង​ឡុនដុនដ្រ៍ និងភាគអាគ្នេយ៍កើនឡើងខ្ពស់ និងឆាប់រហ័ស ស្របពេលដែលប្រទេសដាណឺម៉ាក ហុល្លង់ និង ប៊ែលហ្ស៊ីក ក៏បានរកឃើញវីរុសកូរ៉ូណាប្រភេទថ្មីដែរ ។

ទោះយ៉ាងណា នៅព្រឹកថ្ងៃទី ២៣ ខែធ្នូនេះ រដ្ឋាភិបាលបារាំង បានធ្វើកិច្ចព្រមព្រៀងមួយជាមួយរដ្ឋាភិបាលអង់គ្លេស នឹងបើកព្រំដែនរវាងគ្នាឡើងវិញ តែសម្រាប់តែអ្នកបើកបរដែលគ្មានឆ្លងមេរោគប៉ុនណោះ ៕

ពីThe Wall Street Journal

រូបភាព Chris J Ratcliffe/Getty Images

ដោយ ម៉ារ៉ា


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម