ថ្ងៃដំបូង នៃការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ២ឆ្នាំ របស់អង្គភាពប្រឆាំងអំពើពុករលួយ 

ព័ត៌មានសង្គមថ្ងៃសុក្រ ទី01 ខែមករា ឆ្នាំ2021 ម៉ោង 7:44 នាទី ល្ងាច

នៅថ្ងៃសុក្រ ទី១ ខែមករា ឆ្នាំ២០២១ នេះ គឺជាថ្ងៃដំបូងនៃការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ២ ឆ្នាំ របស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលតម្រូវឲ្យបុគ្គលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល មកប្រកាសក្នុងរយៈពេលមួយខែពីថ្ងៃទី ១-៣១ ខែមករា ឆ្នាំ ២០២១ ។ 

តាមលោក ចេង ប៊ុនឃាង ប្រធាននាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ មានមន្ត្រីរាជការដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល បានមកប្រកាសមុនកាលបរិច្ឆេទមានចំនួន 13,095 រូប នៃចំនួនត្រូវប្រកាសសរុប 25,287 រូប ហើយបើគិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ នេះ ចំនួនឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល ដែលនាយកដ្ឋានទទួលបានមានចំនួនសរុប 13,102 ច្បាប់ ។

ក្នុងនេះមាន ក្រសួង-ស្ថាប័ន ចំនួន 01 និងខេត្តចំនួន 05 បានបញ្ចប់ការប្រកាសរបស់ខ្លួន 100% ដូចជា ១. គ.ជ.ប., ២. ខេត្តមឧត្តរមានជ័យ ៣.ខេត្តសៀមរាប ៤.ខេត្តត្បូងឃ្មុំ ៥.ខេត្តកំពង់ឆ្នាំង និង៦.ខេត្តក្រចេះ ។ 

ក្រុមមន្ត្រីទទួលឯកសារនៃអង្គភាពប្រឆាំងអំពើពុករលួយ រង់ចាំទទួល ៧ ថ្ងៃ ពីម៉ោង ៨.០០ ព្រឹក ដល់ម៉ោង ១៧.០០ ៕

ជាមួយគ្នានេះ អង្គភាពបានការពារយ៉ាងមធ្យ័ត នូវវិធានការការពារមេរោគកូវីដ១៩ ដោយរៀបចំទូសម្លាប់មេរោគ ទឹកអាល់កុលបាញ់ដៃ ទូសម្លាប់មេរោគលើឯកសារ និង រក្សាគម្លាត យ៉ាងសុវត្ថិភាព ៕

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម