សហគមន៍វៀតណាម-អាមេរិកាំង និងហ្វីលីពីន បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារកូវីដ១៩ គឺមានធ្ងន់ធ្ងរជាងជនជាតិអាមេរិក-អាស៊ីដទៃទៀតនៅតំបន់ San Francisco រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។
កាសែត The Los Angeles Times បានដកស្រង់សំដីមន្ត្រីសុខាភិបាលមកពី Santa Santa Clara County រដ្ឋCalifornia និយាយថា អត្រាកំណើននៃករណីមេរោគកូវីដ១៩ថ្មី ក្នុងចំណោមជនជាតិវៀតណាម-អាមេរិក និងហ្វីលីពីន-អាមេរិក ឆ្លងលឿនជាងក្រុមអាស៊ីផ្សេងទៀត ។
ជនជាតិអាមេរិកាំងមានចំនួន ១៩% នៃចំនួនប្រជាជននៅតំបន់ Santa Clara County ។ ជាការកត់សម្គាល់នៅថ្ងៃទី ១ ខែមិថុនាដល់ថ្ងៃទី ៣ ខែធ្នូឆ្នាំ ២០២០ ក្រុមនេះមានចំនួន ២៨% នៃចំនួនករណី កូវីដ-១៩ សរុបក្នុងចំណោមក្រុមជនជាតិអាមេរិកាំងអាស៊ី ។
នេះគឺជាក្រុមពីរដែលរងផលប៉ះពាល់អាក្រក់ជាងក្រុមអាមេរិក-អាស៊ីដទៃទៀតនៅក្នុងតំបន់ Silicon នៃ San Francisco, នេះបើយោងតាមកាសែត Los Angeles Times ។ ផ្ទុយទៅវិញ ក្រុមជនជាតិចិន អាមេរិក ឥណ្ឌា កូរ៉េខាងត្បូង និងជប៉ុន មានអត្រាទាបជាង ២ ក្រុមនៃជនជាតិវៀតណាម និងហ្វីលីពីន ។
ក្រុមជនជាតិអាមេរិកឡាទីន មានអត្រាខ្ពស់បំផុតនៃករណីឆ្លងកូវីដ១៩ នៅ Santa Clara ដែលមាន ៤០០០ ករណីក្នុង ១០០.០០០ នៅរដូវក្តៅ និងរដូវស្លឹកឈើជ្រុះឆ្នាំ ២០២០ ចំនួននេះខ្ពស់ជាង ៦ ដង នៃជនជាតិស្បែកសជាបុរស ។
ក្រុមអាស៊ី-អាមេរិកមានជាមធ្យម កូវីដ-១៩ មាន ៨០០ករណីក្នុងចំណោមប្រជាជនអាស៊ី ១០០.០០០ នាក់នៅ Santa Clara ។
យោងតាមស្ថិតិពីសាកលវិទ្យាល័យJohn Hopkins រដ្ឋកាលីហ្វ័រញ៉ា គឺជាតំបន់ដែលមានការរីករាលដាលធំជាងគេបំផុតនៅសហរដ្ឋអាមេរិក ដែលមានករណីកូវីដចំនួន ២,៣ លាននាក់ និងមនុស្សជាង ២៦.៣០០ នាក់បានស្លាប់ដោយសារជំងឺនេះ ។
ឥឡូវនេះ សហរដ្ឋអាមេរិកបានឆ្លងសរុបចំនួន 20 លាននាក់ ក្នុងថ្ងៃដំបូងនៃឆ្នាំថ្មី 2021 ហើយចំនួនអ្នកស្លាប់ចំនួន 347,000 នាក់ ៕
បកប្រែពី Theo Los Angeles Times
ដោយ ប៉ូល សុកាន