គួរឲ្យស្រណោះ ការប្រារព្ធឆ្លងឆ្នាំថ្មីទូទាំងពិភពលោក «new year – new normal 2021» ក្នុងសភាពស្ងប់ស្ងាត់

ទេសចរណ៍ថ្ងៃអាទិត្យ ទី03 ខែមករា ឆ្នាំ2021 ម៉ោង 10:48 នាទី ព្រឹក

ការមើលពន្លឺថ្ងៃដំបូងនៃឆ្នាំថ្មីនៅជប៉ុន  (AFP)

វាខុសពីបណ្តាឆ្នាំមុនៗ ដែលការប្រារព្ធពីធីចូលឆ្នាំថ្មី ឆ្នាំសកល ២០២១ ឆ្នាំនេះ ទូទាំងពិភពលោក មានសភាពស្ងាត់ជ្រងំប្រៀបបានវាលរហោស្ថាន ដែលពីមុន រៀងរាល់ឆ្នាំនៅកន្លែងអស់ទាំងនេះ ធ្លាប់ជាទីក្រុងសប្បាយអឺងកង ក្រោមពន្លឺភ្លើងកាំជ្រួចដ៏ចម្រុះពណ៌ តែឆ្នាំនេះ ២០២១ បានក្លាយទៅជាការប្រារព្ធnew year – new normal 2021 ទៅវិញ ។

ខាងក្រោមនេះ ជាបណ្តារូបភាពនៃការប្រារព្ធឆ្លងឆ្នាំថ្មី ២០២១ នៅទូទាំងពិភពលោក ដែលស្ថិតក្នុងសភាពស្ងប់ស្ងាត់គួរឲ្យស្រណោះ ។

ព្រះចៅអធិរាជជប៉ុន ឌិណារូហ៊ិតុៈ និងព្រះនាង អៃកុៈ ព្រះរាជទានព្រះបរមឆាយាល័ក្ខណ៍ឲ្យប្រជាជនក្នុង​ឱកាសឆ្នាំថ្មីសកល ២០២១ (AFP)ឆ្នាំថ្មីដ៏ស្ងប់ស្ងាត់ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង (AFP)

មានពន្លឺភ្លើងដ៏ស្រស់ស្អាត តែស្ងប់ស្ងាត់  នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី (AFP)

ពាក់ម៉ាស បង្ហោះប៉េងប៉ោងនៅទីក្រុងអ៊ូហាន ប្រទេសជប៉ុន (AFP)

ភ្លើងកាំជ្រួចនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់  (AFP)

កូរ៉េខាងជើងប្រារព្ធពិធីឆ្លងឆ្នាំថ្មីដ៏ធំធេង (KCNA via REUTERS)

ទិដ្ឋភាពគ្មានមនុស្សនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី (AFP)

ប្រារព្ធឆ្លងឆ្នាំថ្មី នៅប្រទេសរុស្ស៊ី (REUTERS)

តំបន់ថែមស៍ ស្គូវ ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រារព្ធចូលឆ្នាំថ្មីសកលដោយគ្មានមនុស្ស (REUTERS)

កាំជ្រួចដ៏ស្រស់ស្អាត នៅទីក្រុងអេថេន ប្រទេសក្រិក (AFP)

ការតុបតែងលម្អដ៏ស្រស់ស្អាតក្នុងពេលរាត្រី ជិតឆ្លងឆ្នាំថ្មីនៅទីក្រុងឡុងដ្រ៍ ប្រទេសអង់គ្លេស (AFP)

គូស្នេហ៍អ៊ុយក្រែន នាំគ្នាឆ្លងឆ្នាំថ្មី ក្នុងក្តីស្នេហា (REUTERS)

កាំជ្រួចចម្រុះពណ៌ បាញ់ចេញពីអគារខ្ពស់បំផុតក្នុងពិភពលោក នៃទីក្រុងឌូបៃ ប្រទេសសហរដ្ឋអារ៉ាប់រួម (REUTERS)

ដុតមេរោគកូរ៉ូណាចោល ជាមួយនឹងឆ្នាំចាស់ឲ្យកន្លងផុតទៅ នៅទីក្រុងម៉ុមបៃ ប្រទេសឥណ្ឌា (REUTERS)

រាប់ថយក្រោយ ឆ្ពោះចូលឆ្នាំថ្មី នៅប្រទេសអេហ្ស៊ីប (AFP)

ទទួលឆ្នាំ ឆ្លូវ  ឆ្នាំគោ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន (AFP)

ស្រង់ពីវេបសាយ matichon

ដោយ ណយវង្ស

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម