ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បើកកិច្ចប្រជុំលើកទី ៥ អាណត្តិទី ៣ របស់ខ្លួន

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី05 ខែមករា ឆ្នាំ2021 ម៉ោង 8:40 នាទី ល្ងាច

ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានបើកិច្ចប្រជុំរបស់ខ្លួនលើកទី ៥ អាណត្តិទី ៣ នៅរសៀលថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២១ ក្រោមអធិបតីភាពប្រធានក្រុមប្រឹក្សាជាតិ​ប្រឆាំងអំពើពុករលួយ ឯកឧត្តម តុប សំ ​និងវត្តមាន ១០ រូប អវត្តមាន ១ រូប ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បាយរាយការណ៍ អំពីសកម្មភាពការងាររបស់អង្គភាពជូនកិច្ចប្រជុំនូវ ៣ ចំណុច ។

១. អំពីការប្រកាសទ្រពសម្បត្តិ និងបំណុល តាមរបប ២ ឆ្នាំ នៃឆ្នាំ ២០២១ ។ ២. អំពីការរឹបអូសនៃបទល្មើស បទល្មើសពុករលួយមួយចំនួន មានដូចជា ករណីអតីតអគ្គកុងស៊ុលប្រចាំក្រុងគន់មិង ប្រទេសចិន, អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តពោធិសាត់ និងករណីកោះរ៉ុង ។ ៣. រាយការណ៍អំពីករណីអំពើពុករលួយនៅខេត្តបន្ទាយមានជ័យ ស្វាយរៀង កំពង់ស្ពឺ និងបណ្តឹងផ្សេងៗមួយចំនួនទៀត ។

ឯកឧត្តម តុប សំ ​ប្រធានក្រុមប្រឹក្សាជាតិ បានវាយតម្លៃខ្ពស់ និងការខិតខំប្រឹងប្រែងចំពោះភារកិច្ចការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយ ក្រោមកិច្ចដឹកនាំដ៏រវាសវៃ របស់ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ទោះស្ថិតក្នុងដំណាក់កាលនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក៏ដោយ តែអង្គភាពបានច្នៃប្រឌិតឲ្យក្រុមការងារធ្វើតាមអនឡាញផងដែរ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម