លោក ហ្ស៊ី ជីនពីង ចេញបញ្ជាឲ្យត្រៀមប្រយុទ្ធគ្រប់ពេល

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី06 ខែមករា ឆ្នាំ2021 ម៉ោង 12:15 នាទី ល្ងាច

នៅក្នុងបទបញ្ជាដំបូងនៃឆ្នាំ ២០២១ កងកម្លាំងប្រដាប់អាវុធត្រូវតែត្រៀមជើងព្រួលដើម្បីធ្វើសកម្មភាព «នៅពេលណា​មួយ» នេះបទបញ្ជារបស់លោក ហ្ស៊ី ជិនពីង ។ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺនកងទ័ពរំដោះប្រជាជនចិន (PLA) នៅថ្ងៃទី ៤ ខែមករា លោក ហ្ស៊ី បានសង្កត់ធ្ងន់លើភាពចាំបាច់ដើម្បី«ត្រៀមប្រយុទ្ធគ្រប់ពេលវេលា» ។

ប្រមុខគណៈកម្មាធិការយោធាកណ្តាលចិន (CMC) បាននិយាយថា PLA ចាំបាច់ត្រូវត្រៀមខ្លួនដើម្បីប្រយុទ្ធ «នៅពេលណាក៏បាន» ។ នេះគឺជាការបញ្ជាលើកដំបូងរបស់លោក ហ្ស៊ី វីរបុរសសម័យថ្មីរបស់ចិន ចំពោះកងកម្លាំងប្រដាប់អាវុធនៅឆ្នាំ ២០២១ នេះបើយោងតាម SCMP ។

លោកក៏បានស្នើឱ្យ PLA «បង្កើនការប្រើបច្ចេកវិទ្យា» ជាសំខាន់ក្នុងការធ្វើសមយុទ្ធ និងដើម្បីរក្សាការវិវឌ្ឍន៍ចុងក្រោយបំផុតនៃយោធានិងបច្ចេកវិទ្យាខ្ពស់ ។ សកម្មភាពទាំងនេះរួមមានការប្រើប្រាស់កម្មវិធីអនុវត្តតាមកុំព្យូទ័រ និងការប្រយុទ្ធតាមអ៊ិនធរណេតក្នុងការសមយុទ្ធ ក៏ដូចជាពង្រីកឱកាសកាន់តែច្រើនសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ និងអ៊ិនធឺរណែតក្នុងការបណ្តុះបណ្តាល។

ការអះអាងរបស់លោក ហ្ស៊ី ទៅកាន់ PLA នៅឆ្នាំនេះ គឺខុសគ្នាពីការបញ្ជាកាលពីដើមឆ្នាំ ២០២០ នៅពេលដែលគាត់បានណែនាំកងកម្លាំងប្រដាប់អាវុធថា «គ្រប់គ្រងវិបត្តិនិងការពារសង្គ្រាម» ។

នៅឆ្នាំ ២០២០ ប្រទេសចិនត្រូវប្រឈមក្នុងការប្រយុទ្ធដ៏អាក្រក់បំផុតជាមួយប្រទេសឥណ្ឌា នៅតំបន់ព្រំដែនភាគនិរតី ដោយបានសម្លាប់ទាហានរាប់សិបនាក់ទាំងសងខាង ។ 

PLA នៅឆ្នាំ ២០២០ ក៏នឹងបង្កើនការហោះហើរ និងធ្វើសមយុទ្ធនៅតំបន់ក្បែរកោះតៃវ៉ាន់ ស្របពេលដែលភាពតានតឹងរវាងទីក្រុងប៉េកាំង និងអាមេរិក កាន់តែកើនឡើងដោយសារតែការខ្វែងគំនិតគ្នាលើបញ្ហាមួយចំនួនរួមទាំងសមុទ្រ។

អ្នកជំនាញខាងយោធាហុងកុងលោក Song Zhongping បាននិយាយថា បទបញ្ជាឆ្នាំ ២០២១ របស់លោក ហ្ស៊ី បង្ហាញថា មេដឹកដឹកនាំចិនចង់ចាត់វិធានការដើម្បីធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពនៃជ័យជម្នះនៅក្នុងសេណារីយ៉ូប្រឈមមុខ ។

Song បាននិយាយថា «តាមពិតប្រទេសចិនកំពុងប្រឈមមុខនឹងគ្រោះថ្នាក់នៃសង្គ្រាមដែលហាក់ដូចជាត្រូវបានគេសំដៅទៅលើបទបញ្ជារបស់លោក ហ្ស៊ី» ។

បកប្រែពី Theo SCMP

ដោយ សុកាន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម