វេលាម៉ោងជិត ១៨និង៥៥នាទី ល្ងាចថ្ងៃទី ៩ មករានេះ យន្តហោះបូអ៊ីង 737-500 នៃជើងហោះហើរ Sriwijaya ប្រទេសឥណ្ឌូនេស៊ី Fly SJ182 ដែលហោះពីទីក្រុងហ្សាការតា-ប៉ុនទីយ៉ាណាក់ ត្រូវបាត់ការទាក់ទងនៅម៉ោង ១៤និង៣០នាទី ក្រោយពីហោះឡើងបានបន្តិច ។
វេបសាយ Flighttradar.24.com ឲ្យដឹងថា យន្តហោះដឹកអ្នកដំណើរ ៥៦ នាក់ រួមទាំងនាវិក និងបុគ្គលិក ៦ នាក់ បានបាត់ដាននូវកម្ពស់ ១០.០០០ ហ៊្វូត មិនដលើ ១នាទីផងមុនបាត់ខ្លួន ក្រោយហោះឡើងពីទីក្រុងហ្សាការតាប្រមាណ ៤ នាទី ។ យន្តហោះដឹកអ្នកដំណើរ ៥៦ នាក់ រួមទាំងនាវិក និងបុគ្គលិក ៦ នាក់ទៀត មិនដឹងជោគវាសនានៅឡើយ ។
ព័ត៌មានថ្មីៗនេះបានរកឃើញថា គេសង្ស័យនៃការធ្លាក់យន្ដហោះនៅសមុទ្រ ក្បែរនោះ ដែលកំពុងរង់ចាំការបញ្ជាក់ថាវាជាផ្នែកមួយនៃការហោះហើរ ៕
ដោយ ម៉ារ៉ា