ធនាគារពិភពលោកព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកលូតលាស់ ៤% ប្រសិនបើ...

សេដ្ឋកិច្ចថ្ងៃអាទិត្យ ទី10 ខែមករា ឆ្នាំ2021 ម៉ោង 7:26 នាទី ល្ងាច

ដោយ សូរ្យសែង៖

របាយការណ៍ចុងក្រោយនៃចក្ខុវិស័យសេដ្ឋកិច្ចពិភពលោក (GEP) ពីក្រុមធនាគារពិភពលោកដែលបានចេញផ្សាយកាលពីថ្ងៃទី ៥ មករាបង្ហាញថា សេដ្ឋកិច្ចពិភពលោកទំនងជាកើនឡើង ៤ ភាគរយនៅឆ្នាំ ២០២១ ដោយផ្អែកលើការសន្និដ្ឋានថា វ៉ាក់សាំងប្រឆាំងនឹងមេរោគកូវីដ-១៩ អាចចាក់បានយ៉ាងទូលំទូលាយពេញមួយឆ្នាំ ។

ប្រធានក្រុមធនាគារពិភពលោកលោក ដេវីដ មុលផាស (David Mulpass) បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងឱកាសសន្និសីទមួយកាលពីព្រឹកថ្ងៃទី ៥ ខែមករាថា «សេដ្ឋកិច្ចពិភពលោកហាក់ដូចជាមានការរីកចម្រើនពីវិបត្តិសេដ្ឋកិច្ចដ៏ធំបំផុតមួយ ហើយកំពុងចាប់ផ្តើមងើបឡើងវិញជាបណ្តើរៗ» ។

របាយការណ៍និយាយថា ទោះជាសេដ្ឋកិច្ចពិភពលោកត្រឡប់មករីកចម្រើនជាថ្មី ៤,៣% ក្នុងឆ្នាំ ២០២១ ក៏ដោយ ប៉ុន្តែការរាតត្បាតនៃមេរោគដ៏ធំ បានធ្វើឲ្យអ្នកឈឺ និងស្លាប់មានចំនួនច្រើនមហាសាល ហើយប្រជាជនរាប់លាននាក់ធ្លាក់ក្នុងសភាវៈក្រីក្រ ដែលតម្រូវឲ្យមានការជំរុញលើវិស័យសេដ្ឋកិច្ច និងការរកចំណូលរយៈពេលយូរ ព្រមទាំងលើកកម្ពស់ គោលនយោបាយរយៈពេលខ្លី ដែលសំខាន់បំផុតគឺការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ និងធានាថាវ៉ាក់សាំងនឹងត្រូវប្រើប្រាស់យ៉ាងឆាប់រហ័ស និងទូលំទូលាយ ។

ទន្ទឹមនឹងនេះដែរ Mulpass សង្កត់ធ្ងន់ទៅលើសារសំខាន់នៃការវិនិយោគ វាចាំបាច់ដើម្បីគាំទ្រដល់ការធ្វើឱ្យប្រសើរឡើងនៃសេដ្ឋកិច្ចដែលកំពុងមានការផ្លាស់ប្តូរ ហើយនោះនឹងជាកត្តាសំខាន់ក្នុងការពង្រឹងឲ្យរឹងមាំ នៃការស្តារ សមត្ថភាពក្នុងការកាត់បន្ថយភាពមិនស្មើភាពគ្នា ។

លោក អៃហាន កូស (Ihan Kos) គឺជាអនុប្រធានស្តីទីនៃវិទ្យាស្ថានហិរញ្ញវត្ថុនិងកំណើនប្រកបដោយសមធម៌ (EFI) របស់ក្រុម​ធនាគារពិភពលោកបានបង្ហាញថា សម្មតិកម្មដំបូងសម្រាប់កំណើនឆ្នាំ ២០២១ គឺ«យើងមានវ៉ាក់សាំងប្រើយ៉ាងទូលំទូលាយ» នៅក្នុងប្រទេសអភិវឌ្ឍន៍ រួមទាំងបណ្តាប្រទេសទីផ្សារដែលកើតថ្មីសំខាន់ និងប្រទេសកំពុងអភិវឌ្ឍន៍ នៅឆមាសទី ២ ឆ្នាំ ២០២១ ។

ទោះយ៉ាងណា របាយការណ៍បានចង្អុលបង្ហាញថា ការព្យាករណ៍រយៈពេលខ្លីនៅតែមានភាព «មិនច្បាស់​លាស់» និងកំណើនអាចខុសពីការរំពឹងទុក ។ ប្រសិនបើការឆ្លងនៅតែបន្តកើនឡើង ហើយការប្រើប្រាស់វ៉ាក់សាំងត្រូវបានពន្យារពេល ប្រការនេះហើយដែលអាចកាត់បន្ថយកំណើនសេដ្ឋកិច្ចពិភពលោកមកនៅត្រឹម ១,៦ ភាគរយនៅឆ្នាំ ២០២១ ប៉ុន្តែប្រសិនបើការគ្រប់គ្រងការរាតត្បាតមានទំហំធំ ហើយដំណើរការចាក់វ៉ាក់សាំងលឿន នោះកំណើនសេដ្ឋកិច្ចសកលអាចកើនឡើងដល់ជិត ៥ ភាគរយ ៕

ពី naewna


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម