ចារកម្មអាមេរិក (FBI) ចាប់ព័ត៌មានបាន ពីផែនការអ្នកគាំទ្រ ត្រាំ ត្រៀមធ្វើបាតុកម្មធំ  

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី12 ខែមករា ឆ្នាំ2021 ម៉ោង 9:51 នាទី ព្រឹក

ដូណាល់ ត្រាំ នឹងបានរៀបចំធ្វើបាតុកម្មធំមួយនៅទូទាំងសហរដ្ឋអាមេរិកនៅចុងសប្តាហ៍នេះ និងធ្វើសកម្មភាពរហូតដល់ថ្ងៃពិធីស្បថចូលកាន់តំណែងប្រធានាធិបតីថ្មីរបស់លោក ចូ បៃដេន ។

ថ្ងៃមិ្សលមិញ (១១ មករា) កាសែតក្នុងស្រុកជាច្រើនបានរាយការណ៍ដោយផ្អែកលើព័ត៌មានចារកម្ម (FBI) ថា ការតវ៉ានៅទូទាំងប្រទេសដោយពួកស្តាំនិយមគាំទ្រលោក ដូណាល់ ត្រាំ អាចកើតឡើងនៅចុងសប្តាហ៍នេះ និងអូសបន្លាយដល់ថ្ងៃចូលស្បថទទួលតំណែងនាថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២១ ។

ក្រុម FBI បានស៊ើបឃើញចលនារបស់ក្រុមក្បាលរឹង ដែលរួមគ្នានៅតាមទីក្រុងក្នុង ៥០ រដ្ឋ ពីថ្ងៃទី ១៦ ខែមករា និងនៅទីក្រុងវ័រស៊ីងតុននៅថ្ងៃទី ១៧ មករា ។

ចំពោះខាង FBI បានបដិសេធពីរបាយការណ៍ជាផ្លូវការពាក់ព័ន្ធខាងលើនេះ ប៉ុន្តែបានបញ្ជាក់ថា FBI គាំទ្រយ៉ាងពេញទំហឹង សម្រាប់មន្ត្រីអនុវត្តច្បាប់ពីសហគមន៍រហូតដល់ថ្នាក់រដ្ឋ ក្នុងការថែរក្សាសុវត្ថិភាពដល់ប្រជាពលរដ្ឋ ។

ក្នុងពេលជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ដានីយ៉ែល ហូខាន់សុន មេបញ្ជាការនៃកងឆ្មាំមាតុភូមិ និយាយអំពីការដាក់ពង្រាយកងទ័ពបន្តិចម្តងៗ ចំនួន ១ ម៉ឺននាក់ចូលក្នុងទីក្រុងវ៉ាស៊ីនតោននៅចុងសប្តាហ៍នេះ ដើម្បីគាំទ្រដល់ការងាររបស់មន្រ្តីមូលដ្ឋាន ហើយចំនួននេះអាចត្រូវបានកើនឡើងដល់ ១៥.០០០ ប្រសិនបើមានការស្នើសុំ ។

ស្របពេលដែលក្រសួងសន្តិសុខមាតុភូមិប្រគល់ឲ្យផ្នែក ស៊ីក្រេត សឺរវីស ជាឆ្មាំប្រធានាធិបតីអាមេរិក ចាប់ផ្តើមភារកិច្ចពិសេសដើម្បីធានាថាសម្បថចូលកាន់តំណែងរបស់ បៃដេន ចាប់ពីថ្ងៃទី ១៣ ខែមករាតទៅ លឿនជាងកាលវិភាគ គឺថ្ងៃទី ១៩ មករា ។

ចលនាខាងលើ កើតឡើងបន្ទាប់ពីលោកស្រី Muriel Bow Sir អភិបាលក្រុងវ័រស៊ីងតុន (Washington) ដាក់លិខិតមួយទៅលោក ឆាត វូល រដ្ឋលេខាធិការស្តីទីសន្តិសុខមាតុភូមិ នៅចុងសប្តាហ៍ចុងក្រោយនោះ ស្នើសុំការគាំទ្រលើការពង្រឹងវិធានការសន្តិសុខនៅដំណាក់កាលនេះ ដោយសារតែស្ថានភាពវឹកវរ និងអំពើហឹង្សានៅឯរដ្ឋសភាកាលពីថ្ងៃទី ៦ ខែមករាកន្លងមក ៕ 

ក្រេឌីតរូបភាពពី REUTERS

ដោយ ម៉ារ៉ា


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម