កុំមើលរំលងមេរោគពីសត្វប្រចៀវ ដែលសម្លាប់មនុស្សកាលពី ៣៥ ឆ្នាំ

ចំណេះដឹងទូទៅថ្ងៃអង្គារ៍ ទី12 ខែមករា ឆ្នាំ2021 ម៉ោង 7:42 នាទី ល្ងាច

ជនជាតិបារាំងម្នាក់បានបាត់បង់ជីវិត មុនជួបប្រទះមូលហេតុនៃវីរុសពីសត្វប្រចៀវប្រភេទកម្រ បានសម្លាប់មនុស្សកាលពី ៣៥ ឆ្នាំ ។

វេបសាយ Daily Star និង The Science Times ថ្ងៃទី ១០ មករា បានរាយការណ៍ពីករណីស្លាប់របស់បុរសវ័យ ៦០ ឆ្នាំម្នាក់ ក្នុងស្រុកលីម៉ូស ប្រទេសបារាំង ត្រូវនាំទៅកាន់មន្ទីរពេទ្យកាលពីខែសីហា ឆ្នាំ ២០១៩ តែក្រោយមកត្រូវស្លាប់ ដោយគ្រូពេទ្យប្រាប់ថាស្លាប់ដោយសារជំងឺមហារីកខួរក្បាល ប៉ុន្តែវីរុសនេះ ជាដើមហេតុនៃជំងឺ តែគេមិនអាចពន្យល់បាន ។

ក្រោយកន្លងទៅជាង ១ឆ្នាំ បុរសដែលបាត់បង់ជីវិត ត្រូវបានគេយកទៅកោសលវិច័យ និងពិសោធនៅ Pasteur Institute ស្ថាប័នជីវវិទ្យា ដែលលទ្ធផលវិភាគឃើញថា គាត់មានឆ្លងមេរោគប្រភេទ European Bat Lyssa Virus type 1 ឬ EBL V-1 ក្នុងមេរោគពិសឆ្កែឆ្កួត ហ្សែនលីស្សា (Lyssavirus) ដែលរកឃើញក្នុងសត្វប្រចៀវ ។

ឡូរ៉ង់ ដាស៊ូវ គ្រូពេទ្យជំនាញនៅស្ថាប័នស្រាវជ្រាវជឿជាក់ថា  គាត់គួរត្រូវសត្វប្រចៀវខាំ ដែលោចាត់ទុកថាជាអ្នកជំងឺដំបូងប្រទះឃើញនៅប្រទេសបារាំង ហើយបច្ចុប្បន្នមិនដែលជួបអ្នកជំងឺស្លាប់ដោយសារវីរុសខាងលើឡើយ ។

ដោយក្រុមវេជ្ជបណ្ឌិតដែលបានធ្វើការស្រាវជ្រាវ បាននាំមកនូវការធ្វើរោគវិនិច្ឆ័យបែបនេះ ដើម្បីបង្ហាញពីស្ថានភាពដែលបានកើតឡើងថា វីរុសអាចត្រូវបានគេមើលរំលង ហើយនៅតែអាចរកឃើញបច្ចុប្បន្ននេះ ដែលទោះបីជាកម្រណាស់ ប៉ុន្តែវាធ្ងន់ធ្ងរ ដែលជាលទ្ធផលការងាររបស់ប្រព័ន្ធសរសៃប្រសាទ និងខួរក្បាលត្រូវបានខូចខាតរហូតដល់ស្លាប់ 


អរគុណពី dailystar.co.uksciencetimes.com

បកប្រែដោយ សាវុឌ្ឍ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម