សៀវភៅនិយាយពីប្រវត្តិស្នាដៃរបស់សម្តេច ហ៊ុន សែន ត្រូវបានទទួលមុនគេពីលោក ឆាយ សុផល

ចំណេះដឹងទូទៅថ្ងៃព្រហស្បត្តិ៍ ទី14 ខែមករា ឆ្នាំ2021 ម៉ោង 3:22 នាទី ល្ងាច

អត្ថបទ ម៉ារ៉ា៖

សៀវភៅមានចំណងជើងថា «Hun Sen war 8 peace in Cambodia and Southeast Asia» រៀបរាប់ពីប្រវត្តិជីវិតរបស់សម្តេច ហ៊ុន សែន និងគ្រួសារ ដែលលះបង់តស៊ូរហូតបានទទួលជោគជ័យ ៧ មករា និង ការវិវត្តន៍ក្រោយប្រទេសជាតិបានរំដោះ ត្រូវបានលោក ឆាយ សុផល ស្នាដៃអ្នកនិពន្ធ និងជាអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ប្រគល់ដំបូងគេបង្អស់ដល់សារព័ត៌មានគេហទំព័រ «មតិអ្នក» តំណាងដោយលោក ភូន ភូម៉ារ៉ា នាយកការផ្សាយពាណិជ្ជកម្មរបស់«មតិអ្នក» នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២១ ។

សៀវភៅ «Hun Sen was and peace in Cambodia and Southeast Asia» ចេញផ្សាយជាផ្លូវការនៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២១ នេះ ។ ចំពោះអត្ថន័យ និងអត្ថរសពីជីវិតតស៊ូដើម្បីជាតិរបស់សម្តេចតេជោ ហ៊ុន សែន សូមប្រិយដែលមានចំណង់ចំណូលចិត្តខាងអាន សូមរកជាវតាមតូប និងបណ្ណាគារ និងដើម្បីអូសទាញនិន្នាការយុវវ័យឲ្យកាត់បន្ថយការលេងហ្វេសប៊ុក និងហ្គេម ត្រឡប់មករកអានសៀវភៅវិញ ។

លោក ភូន ភូម៉ារ៉ា តំណាងឲ្យសារព័ត៌មានអនឡាញ «មតិអ្នក» បានថ្លែងអំណរគុណដល់លោក ឆាយ សុផល ដែលបានជូនសៀវភៅជាស្នាដៃរបស់លោក ដើម្បីទុកជាភាតរភាពរវាង អ្នកនិពន្ធសៀវភៅ និងអ្នកសរសេរព័ត៌មានកាសែត ៕

ដោយ ម៉ារ៉ា


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម