ឯកឧត្តម កិត្តិបរិរក្សបណ្ឌិត គាត់ ឈន់ អញ្ជើញមកប្រកាសទ្រព្យសម្បត្តិ និងបំណុលនៅអង្គភាពប្រឆាំងអំពើពុករលួយ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី15 ខែមករា ឆ្នាំ2021 ម៉ោង 7:29 នាទី ល្ងាច

ឯកឧត្តម កិត្តិបរិរក្សបណ្ឌិត គាត់ ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ 

ឯកឧត្តម កិត្តិបរិរក្សបណ្ឌិត គាត់ ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានអញ្ជើញមកប្រកាសទ្រព្យសម្បត្តិ និងបំណុលដោយផ្ទាល់ នៅអង្គភាពប្រឆាំងអំពើពុករលួយ នាព្រឹកថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១ ទទួលគោរពស្វាគមន៍ដោយ ឯកឧត្តម ទូច ស៊ុនណារី អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ តំណាងជូនឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ។

ឯកឧត្តម កិត្តិបរិរក្សបណ្ឌិត គាត ឈន់ គឺជាឥស្សរជនមួយរូប ដែលតែងមានវត្តមានអញ្ជើញមកបំពេញកាតព្វកិច្ចផ្ទាល់ជារៀងរាល់ការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ២ ឆ្នាំម្តង នៅអង្គភាពប្រឆាំងអំពើពុករលួយ ។

ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ 

កាលពីថ្ងៃទី ១៣ ខែមករាកន្លងទៅនេះដែរ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ក៏បានអញ្ជើញមកកាន់អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ២ ឆ្នាំដូចគ្នាដែរ ។ ដូច្នេះរយៈពេល ១៥ ថ្ងៃ ការមកប្រកាសទ្រព្យសម្បត្តិ និងបំណុល មានឥស្សរជនក្នុងជួររាជរដ្ឋាភិបាលចំនួន ២ រូបបានអញ្ជើញមកផ្ទាល់អង្គភាពតែម្តង ។

ការការទទួលឯកសារនៅឆ្នាំនេះ ក៏មានអ្នកជាប់កាតព្វកិច្ចប្រកាសមួយចំនួន បានដាក់ពាក្យតាំងពីខែធ្នូ ឆ្នាំ ២០២០ មកម្ល៉េះ ព្រោះគាត់បានជ្រាបតាមរយៈសេចក្តីជូនដំណឹង ២ ខែមុន របស់អង្គភាពប្រឆាំងអំពើពុករលួយ ហើយបានមកបំពេញ និងអនុវត្តយ៉ាងត្រឹមត្រូវមុនថ្ងៃកំណត់ទៅទៀត ។

តាមទិន្ន័យដែលទទួលបានពីលោក ចេង ប៊ុនឃាង ប្រធាននាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយឲ្យដឹងថា រយៈពេល ១៥ ថ្ងៃដំបូងនៃការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ២ ឆ្នាំម្តង អង្គភាពបានទទួលពីគ្រប់ក្រសួង-ស្ថាប័ន និងខេត្តមួយចំនួន ២២.០៧១ ស្មើ ៨៧,៥% នៃចំនួនដែលត្រូវប្រកាសសរុប ។ ក្នុងនេះក្រសួង-ស្ថាប័នចំនួន  1  និងខេត្តចំនួន  10  បានបញ្ចប់ការប្រកាសរបស់ខ្លួន  100%  រួមមាន ១.  គណៈកម្មាជាតិរៀបចំការបោះឆ្នោះ (គ.ជ.ប. ) ២. ខេត្តមឧត្តរមានជ័យ ៣.ខេត្ត សៀមរាប ៤.ខេត្តត្បូងឃ្មុំ និង៥.ខេត្តកំពង់ឆ្នាំង ៦.ខេត្តក្រចេះ  ៧ . ខេត្ត កំពង់ចាម  ៨.ខេត្តកែប  ៩.ខេត្តតាកែវ  ១០.ខេត្តស្វាយរៀង  និង១១. ខេត្តកំពង់ធំ។

លោក ចេង ប៊ុនឃៀង ប្រធាននាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយ

ចំនួនឯកសារប្រកាសទ្រព្យសម្បត្តិ  និងបំណុល  ភាគច្រើនទទួលពីជនបង្គោល ចំណែកបុគ្គលជាប់កាតព្វកិច្ចប្រកាសអញ្ចើញញមកប្រកាសផ្ទាល់នៅនឹង  អ.ប.ព.  មានចំនួន  1,531  រូប ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម