ប្រឈមខ្លាំងណាស់ នៅអាល្លឺម៉ង់ស្លាប់ច្រើនពេក ដុតមិនទាន់ ត្រូវត្រួតមឈូស ៣ ជាន់ៗ

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី18 ខែមករា ឆ្នាំ2021 ម៉ោង 9:53 នាទី ព្រឹក

ជាវិបត្តិមួយគួរឲ្យបារម្ភខ្លាំងណាស់ ប្រទេសអាល្លឺម៉ង់ប្រឈមនឹងមេរោគកូវីដ-១៩ សម្លាប់មនុស្សក្នុងមួយថ្ងៃ ១.០០០ នាក់ អ្នកដុតសពដុតមិនទាន់ ត្រូវត្រួតមឈូសសព ៣ ជាន់ ហើយធ្វើការទាំងថ្ងៃ ទាំងយប់ ២៤ ម៉ោង ។

វេបសាយ New York Post ឲ្យដឹងថា ប្រទេសអាល្លឺម៉ង់ កំពុងជួបវិបត្តិធ្ងន់ធ្ងរណាស់ ក្រោយពីកំពូលស្លាប់ដោយមេរោគកូវីដ-១៩ រាល់ថ្ងៃ ១.០០០ នាក់ ធ្វើឲ្យកើតបញ្ហាមឈូសសពមិនគ្រប់ ហើយដុតសពមិនទាន់ តម្រូវឲ្យមឈូសត្រូវរៀបត្រួតគ្នា ២-៣ ជាន់ ឬត្រូវគរទុកតាមផ្លូវដើរដើម្បីរង់ចាំដុត ។

លោក ចក សាលដេស អ្នកគ្រប់គ្រងបញ្ចុះ និងបូជាសពក្នុងស្រុកម៉ៃស៊ើន រដ្ឋសាក់ស៊ើន និយាយថា ចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២០ អ្នកស្លាប់ដោយសារកូវីដ-១៩ កើនឡើងរហូតមិននឹកស្មានដល់ ។ «អ្នកស្លាប់ដោយសារមេរោគកូរ៉ូណាកើនខ្លាំងណាស់ គឺឡើង ១០០% ស្មើពីរដងពីពេលកន្លង» ។

លោក សាលដេស និយាយទៀតថា តាមធម្មតា អ្នកធ្វើការត្រឹមពី ច័ន្ទ-សុក្រ ប៉ុន្តែឥឡូវនេះអ្នករាល់គ្នាធ្វើការរហូត ២៤ ម៉ោង ព្រោះពិធីដុតសពធ្វើឲ្យបានលឿនបំផុត ៕


ពីវេបសាយ New York PostUS NewsJohns Hopkins University

ដោយ ណយ វង្ស


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម