ស្ត្រីមានគភ៌ប្រើគ្រឿងសម្អាងអាចធ្វើឲ្យទារកកើតជំងឺមហារីក

នារីថ្ងៃច័ន្ទុ ទី18 ខែមករា ឆ្នាំ2021 ម៉ោង 8:45 នាទី ល្ងាច

វេជ្ជបណ្ឌិតផ្នែកស្ត្រីបានផ្តល់ការណែនាំថា«គួរកុំប្រើក្លិនទឹកអប់ ឬក្រែមដែលមានក្លិនក្រអូប​ឆួលខ្លាំងពេកនៅលើខ្លួនប្រាណស្ត្រីដែលកំពុងពពោះ ពីព្រោះវាបណ្តាលឱ្យទារក ទារិកា ជាពិសេសទារក(ប្រុស) ប្រឈមនឹងជំងឺពងស្វាសបាន» ។

លោកសាស្ត្រាចារ្យ ​រីឆាត អ្នក​អ្នកស្រាវជ្រាវកម្រិតជួរមុខផ្នែកមនុស្សសាស្ត្រនៅសភា​វិនិច្ឆ័យវេជ្ជសាស្ត្ររបស់ប្រទេសអង់គ្លេសបានឱ្យដឹងថា «​ប្រព័ន្ធបន្តពូជរបស់​ទារកដែលទើបតែចាប់កកើតជារូបរាងនៅក្នុងផ្ទៃមាតាពីរខែឡើង ​គឺចាប់ផ្តើមទទួល​ឥទ្ធិពលពីសារធាតុគីមីនៅក្នុងគ្រឿងសម្អាងទាំងឡាយ​ ជាពិសេសពេលម្តាយប្រើទឹកអប់ឆួលខ្លាំង​ ធ្វើឱ្យប្រឈមនឹងជំងឺមហារីកពងស្វាសបាន» ។

នៅក្នុងដំណាក់កាលដែលធ្វើឱ្យគ្រោះថ្នាក់ដល់អវយវភេទទារកក្នុងផ្ទៃនោះ នឹងធ្វើឱ្យអ័រម៉ូនមានតិចតួចនៅក្នុងរាងកាយអំឡុងពេល​កកើតបាននៅចន្លោះពី៨-១២សប្តាហ៍ ​ដែលជារយៈពេលប្រព័ន្ធបន្តពូជ កំពុង​បង្កបង្កើតរូបរាងឡើង ។

សាស្ត្រាចារ្យ ​ឆាត ​បានឱ្យដឹងទៀតថា ​បញ្ហាប្រឈមទាំងនោះក៏វាអាស្រ័យទៅលើទារក​នៅក្នុងផ្ទៃនោះទន់ខ្សោយនាពេលកើតមកដែរ ​ដែលនៅក្នុងនោះអាចកើតតាំងពីនៅពេលចំនួនទឹក​អសុចិនៅមានតិចតួចដែលជាចំណុចធ្វើឱ្យគ្រោះថ្នាក់ដល់ការកកើតមហារីកពងស្វាស ។

ចំណុចចុងក្រោយលោក ​ឆាត ​សំណូមពរឱ្យស្ត្រីមានគភ៌គ្រប់រូបគួរជ្រើសរើសប្រើក្រែម ឬទឹកអប់​លាបខ្លួនដែលមានក្លិនតិចតួចបានហើយ​ ដោយជ្រើសរើសផលិតផលដែលមានសារធាតុគីមីផ្សំ​តិចតួច ៕       

ពីសៀវភៅសុខភាពបរទេស

កុសល


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម