គណៈរដ្ឋមន្ត្រីថៃ អនុម័តថវិកា ១៩១ លានបាត សម្រាប់គ្រប់គ្រងបាតុកម្ម

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី27 ខែមករា ឆ្នាំ2021 ម៉ោង 9:40 នាទី ព្រឹក

នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីប្រទេសថៃ បើតាមសេចក្តីរាយការណ៍របស់ក្រសួងប៉ូលិស បានស្នើសុំការអនុម័តថវិកាកណ្តាលដើម្បីរក្សាសន្តិសុខចំនួន ១៩១ លានបាត សម្រាប់ចំណាយទៅលើថ្លៃប្រេង ថ្លៃបុគ្គលិក កន្លែងស្នាក់នៅ ថ្លៃសម្ភារៈ រួមទាំងថ្លៃរថយន្តក្រុង ។

លោក ជុតិ ក្រៃប្ញក រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខ បានសម្តែងការព្រួយបារម្ភមិនចង់ឲ្យអនុម័តនៅក្នុងពេលនេះទេ ដោយសារតែមានការភ័យខ្លាចថា អាចនឹងត្រូវភ្ជាប់ទៅរឿងបញ្ហានយោបាយដើម្បីវាយប្រហារ ប៉ុន្តែប្រសិនបើមានការចាំបាច់ត្រូវតែផ្តល់ឱ្យ ៕

ប្រភពវបេសាយថៃ matichon

ដោយ សូរ្យសែង


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម