ឈានដល់ថ្ងៃបញ្ចប់ នៃការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ២ ឆ្នាំ 

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី01 ខែកុម្ភៈ ឆ្នាំ2021 ម៉ោង 1:24 នាទី ល្ងាច

ថ្ងៃនេះ ទី ៣១ មករា ជាថ្ងៃបញ្ចប់នៃការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ២ ឆ្នាំ របស់មន្ត្រីរាជការសាធារណ: នៅអង្គភាពប្រឆាំងអំពើពុករលួយ ។ រយៈពេលមួយខែពេញ ពីថ្ងៃទី ១-៣១ ខែមករា ឆ្នាំ ២០២១​ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងប្រឆាំងអំពើពុករលួយ ទទួលបានចំនួន ២៥.២២៤ រូប ។

តាមរបាយការណ៍របស់នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុលឲ្យដឹងថា ក្រសួង-ស្ថាប័ន  និងរាជធានី- ខេត្ត ចំនួន​30 ដែលបានបញ្ចប់ការប្រកាសរបស់ខ្លួន 100% រួមមាន៖ ១. គ.ជ.ប. ២. ក្រសួងឧស្សាហកម្ម  វិទ្យាសាស្រ្ត បច្ចេកវិទ្យា  និងនវានុវត្តន៍  ៣.រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល  ៤.ក្រុមប្រឹក្សាធម្មនុញ្ញ  ៥.ក្រសួងធនធានទឹក និងឧតុនិយម  ៦.ក្រសួងអប់រំយុវជន   និងកីឡា  ៧.ក្រសួងអភិវឌ្ឍន៍ជនបទ ៨.ក្រសួងមុខងារសាធារណៈ  ៩.ក្រសួងសាធា​រណការ និងដឹកជញ្ជូន  ១០.ក្រសួងសង្គមកិច្ច  អតីតយុទ្ធជន  និងយុវនីតិសម្បទា  ១១.ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា  ១២.ក្រសួងសុខាភិបាល ១៣.អាជ្ញាធរសវនកម្មជាតិ  ១៤.ក្រសួងរ៉ែ  និងធម្មការ  ១៥.ក្រសួងការងារ  បណ្តុះបណ្តាល  និងវិជ្ជាជីវៈ  ១៦.ក្រសួងធម្មការ  និងសាសនា  ១៧.ធនាគារជាតិ  ១៨.ក្រសួងកិច្ចការនារី ១៩.ក្រសួងបរិស្ថាន  ២០.ក្រសួង​ផែការ ២១.ក្រសួងវប្បធម៌ និវិចិត្រសិល្បៈ ២២.ក្រសួងយុត្តិធម៌  ២៣.ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា  និងអធិការកិច្ច ២៤.ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ២៥.ស្ថាប័នប្រឆាំងអំពើពុករលួយ  ២៦. ក្រសួងទេសចរណ៍ ២៧.ក្រសួងកសិកម្ម  រុក្ខប្រមាញ់  និងនេសាទ  ២៨.ក្រសួងប្រៃសនីយ៍  និងទូរគមនាគមន៍ ២៩.ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង៣០.ក្រសួងមហាផ្ទៃ ផ្នែកនគរបាលជាតិ ។

ក្នុងរយៈពេលប្រកាសមួយខែនេះ មានឥស្សរជនជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល និងថ្នាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការនៃក្រសួងផ្សេងៗជាច្រើនរូបបានអញ្ជើញមកប្រកាសផ្ទាល់នៅអង្គភាពប្រឆាំងអំពើពុករលួយ សរុបបុគ្គលកាតព្វកិច្ចប្រកាសទ្រព្យបានអញ្ជើញមកផ្ទាល់មានចំនួន ៣.១០០ រូប ៕

អត្ថបទ សូរ្យសែង


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម