Breaking News : លោកស្រី អ៊ុង សានស៊ូឃ្យី និងប្រធានាធិបតីភូមា ត្រូវយោធាចាប់ឃុំខ្លួន

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី01 ខែកុម្ភៈ ឆ្នាំ2021 ម៉ោង 9:03 នាទី ព្រឹក

គណបក្សសន្និបាតជាតិដើម្បីប្រជាធិបតេយ្យ (NLD) ដែលជាបក្សរដ្ឋាភិបាលភូមា បានឲ្យដឹងនៅថ្ងៃនេះ ( ទី ១កុម្ភៈ) ថា ទាហានភូមាបានសម្រុកចូលចាប់ឃុំខ្លួនលោកស្រី អ៊ុង សានស៊ូឃ្យី  ប្រធានគណបក្ស NLD និងជាទីប្រឹក្សារដ្ឋរបស់ប្រទេស​ភូមា រួមទាំងអ្នកដឹកនាំជាន់ខ្ពស់ៗមួយចំនួនទៀត ក្នុងបក្សរដ្ឋាភិបាលនៅព្រឹកថ្ងៃនេះ ។

ការចាប់ឃុំខ្លួនលោកស្រី ស៊ូឃ្យី  កើតឡើងក្រោយពីមានស្ថានការណ៍តានតឹង រវាងរដ្ឋាភិបាល និងយោធាភូមា បង្កឲ្យមានសភាពការណ៍ពុះកញ្ជ្រោល និងភាពខ្វាយខ្វល់ថានឹងមានរដ្ឋប្រហារកើតឡើងផងដែរ ក្រោយកងទ័ពភូមាអះអាងថា មានការបន្លំសន្លឹកឆ្លោតកន្លងមក ។

លោក មៀវ យុន្ទ អ្នកនាំពាក្យគណបក្ស NLD បានផ្សព្វផ្សាយឲ្យកាសែត REUTERS តាមទូរស័ព្ទថា   លោកស្រី អ៊ុង សានស៊ូឃ្យី , លោក អ៊ូ វិនមីន្ទ ប្រធានាធិបតីភូមា និងអ្នកដឹកនាំមួយចំនួនទៀតរបស់ភូមា ត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃទី  ១ ខែកុម្ភៈនេះ ៕

ដោយ សូរ្យសែង


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម