រដ្ឋាភិបាលយោធាភូមា កាត់បន្ថយក្រសួងឲ្យនៅសល់ ១១ និងតែងតាំងថ្មី ភាគច្រើនជាយោធា

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី02 ខែកុម្ភៈ ឆ្នាំ2021 ម៉ោង 2:22 នាទី ល្ងាច

ដោយ សូរ្យសែង៖

នាយឧត្តមសេនីយ៍ មិន អងឡាយ ធ្វើប្រធានាធិបតីរក្សាប្រទេស

នាយឧត្តមសេនីយ៍ មិន អងឡាយ និយាយនៅក្នុងអង្គប្រជុំគណៈកម្មាធិការសន្តិសុខ និងការពារជាតិ (NDSC) ថា ទោះកងទ័ពដណ្តើមអំណាចក៏ពិតមែន ប៉ុន្តែពួកគេនឹងប្រតិបត្តិតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញឆ្នាំ 2008 ហើយកងទ័ពនឹងប្រគល់អំណាចឲ្យអ្នកឈ្នះបោះឆ្នោត ។

កងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា បានដោះលែងរដ្ឋមន្ត្រី ២៤ រូបនិងអនុរដ្ឋមន្រ្តីមួយចំនួនទៀត នៅក្នុងជួររដ្ឋាភិ បាលរបស់លោកស្រី អ៊ុង សានឃ្យូជី ថែមទាំងបានកាត់បន្ថយទំហំរដ្ឋាភិបាល ឲ្យនៅសល់ក្រសួងសំខាន់ៗចំនួន ១១ ក្រសួងប៉ុនណោះ ថែមទាំងតែងតាំងរដ្ឋមន្ត្រីថ្មី ភាគច្រើនជាទាហាន និងជាអតីតទាហាន ។

ក្រោយរដ្ឋប្រហារ ប្រជាជនភូមាចេញមកគាំទ្រយោធា

កងទ័ពមីយ៉ាន់ម៉ាបានបញ្ជាឱ្យតុលាការកំពូលនៅរដ្ឋធានីនៃពិដោរ ចៅក្រមតុលាការជាន់ខ្ពស់ប្រចាំតំបន់ គណៈ កម្មការប្រឆាំងអំពើពុករលួយ និងគណៈកម្មការសិទ្ធិមនុស្សភូមា ។ ចំណែកក្រុមមន្ត្រីឈុតដើមដែលបានបំពេញភារកិច្ចកន្លងមក ឲ្យវិលត្រឡប់មកទទួលយកតំណែង ហើយបំពេញភារកិច្ចបន្តទៀត ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម