យោធាមៀនម៉ាដើរចាប់គ្រូពេទ្យ ពីបទដើរញុះញង់ឲ្យឈប់ធ្វើការចេញប្រឆាំងរដ្ឋប្រហារ

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី13 ខែកុម្ភៈ ឆ្នាំ2021 ម៉ោង 1:00 នាទី ល្ងាច

យោធាមៀនម៉ា បានដើរចាប់គ្រូពេទ្យជាច្រើនរយនាក់ ពិបទដើរបញ្ចុះបញ្ចូលឲ្យបុគ្គលិកឈប់ធ្វើការ ដើម្បីចេញប្រឆាំងរដ្ឋប្រហារយោធា ។

គ្រូពេទ្យជាច្រើនរយនាក់ នៅមន្ទីរពេទ្យរដ្ឋនាទីក្រុងយាំងហ្គោន នៅម៉ាន់ថាឡេយ និង ទីក្រុងផ្សេងៗទៀត នាំគ្នាចេញមុខប្រឆាំងការធ្វើរដ្ឋប្រហារដោយយោធា ក្រៅពីនេះ មានបណ្តាបុគ្គលិក មន្ត្រីរាជការ ឯកជនសំខាន់ៗ សហគ្រាស ធនាគារជាច្រើនពាន់នាក់ សម្តែងឆន្ទៈមិនពេញចិត្តនឹងទង្វើយោធា ហើយបានលើកម្រាមដៃ ៣ ក្នុងការប្រឆាំងរដ្ឋប្រហារយោធា ។

កាលពីថ្ងៃទី ១២ កុម្ភៈ ប៉ូលិសក្រុងម៉ាន់ថាឡេយ បានចាប់ខ្លួនលោក Khin Maung Lwin សកលវិទ្យាធិការវេជ្ជសាស្ត្រនៅគេហដ្ឋានរបស់គាត់ ពីបទចោទប្រកាន់គាំទ្រការមិនគោរពច្បាប់ ដោយគ្មានដីកាចាប់ខ្លួន ប៉ុន្តែត្រូវប្រជាជននៅជិតខាងរួមគ្នារារាំងតបតវិញ ប៉ូលិសក៏ដកថយ ហើយកាលពីថ្ងៃទី ១១ កុម្ភៈ ប៉ូលិសក៏ចូលចាប់នាយកមន្ទីរពេទ្យ Aunglan ពីបទចោទប្រកាន់ដូចលោក Khin តែក៏ត្រូវកម្លាំងសាមគ្គីប្រជាជនរារាំងការចាប់នេះ ។

អង្គការសហប្រជាជាតិនិយាយថា ចាប់តាំងពីកើតរដ្ឋប្រហារមក យោធាមៀនម៉ាបានចាប់ខ្លួនអ្នកទោសនយោបាយ មានគណៈកម្មាធិការបោះឆ្នោត សកម្មជននយោបាយ ព្រះសង្ឃ អ្នកនិពន្ធ ៣៥០ នាក់ ៕

រូបថត Ye Aung THU / AFP

ដោយ សាវុឌ្ឍ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម