ដឹងឲ្យហើយបងប្អូន អាជ្ញាធរអប្សរា ចេញបម្រាមមិនឲ្យជិះម៉ូតូលើកំពែងក្រុងអង្គរធំចាប់ពីថ្ងៃស្អែកទៅហើយ

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី16 ខែកុម្ភៈ ឆ្នាំ2021 ម៉ោង 1:39 នាទី ល្ងាច

ក្នុងសេចក្តីជូនដំណឹងរបស់អាជ្ញាធរអប្សរា ចុះថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២១ បានបម្រាម មិនឲ្យបើកម៉ូតូឡើងលើកំពែងក្រុងអង្គរធំ ក្នុងរមណីយដ្ឋានអង្គរ លើកលែងតែមានការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរា ប៉ុន្តែសម្រាប់អ្នកថ្មើជើង និងអ្នកជិះកង់ អនុញ្ញាតឲ្យធ្វើដំណើរលើកំពែងក្រុងអង្គរធំបាន ។

 ការមានបម្រាមនេះ គឺក្នុងគោលបំណងថែរក្សា ការពារអភិរក្ស និងលើកតម្លៃជាសកលនៃកំពែងក្រុងអង្គរធំ និងដើម្បីចៀសវាងការប៉ះពាល់ជាយថាហេតុដល់រចនាសម្ព័ន្ធសំណង់បុរាណ ពិសេសគឺជួយសម្រួលដល់ការងារជួសជុលកំពែងខ្លោងទ្វារតាកាវ ដែលកំពុងអនុវត្តការងារដោយអ្នកជំនាញខ្មែរ ។

ដូច្នេះសូមបងប្អូនទាំងអស់ជ្រាបជាដំណឹង ហើយកិច្ចការនេះចាប់អនុវត្តពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ស្អែកនេះតទៅ ៕

រូបថត អាជ្ញាធរអប្សរា

ដោយ ណយ វង្ស


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម