ឥណ្ឌូនេស៊ី សុំអាស៊ាន«ជួយ» មៀនម៉ា

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី18 ខែកុម្ភៈ ឆ្នាំ2021 ម៉ោង 1:30 នាទី ល្ងាច

 #ដោយសូរ្យសែង៖

ប្រទេសប៊្រុយណេដែលធ្វើប្រធានអាស៊ានប្រចាំឆ្នាំនេះ បានយល់ស្របជាមួយឥណ្ឌូនេស៊ី នៅក្នុងកិច្ចប្រជុំកំពូលរបស់សមាជិកទាំង ១០ ប្រទេស រួមគ្នាពិភាក្សានឹងស្ថានការណ៍ក្នុងប្រទេសមៀនម៉ា ។

ព័ត៌មានពីទីក្រុងបាន់ដាសេរីបេកាវ៉ាន់ ប្រទេសប៊្រុយណេនៅថ្ងៃនេះ (១៨ កុម្ភៈ) ថា លោកស្រី រេតណូ ម៉ារស៊ូឌី រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ី បានធ្វើដំណើរទៅកាន់ប្រទេសប៊្រុយណេ ដើម្បីជួបសម្តេចព្រះរាជាធិបតី ហាជី ហាស់សាណាល់ បូលកៀ មូអ៊ិសាត់ឌីន វ៉ាត់ដូឡោះហ៍ នៅព្រះបរមមហារាជវាំង ក្នុងនាមប៊្រុយណេជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប្រចាំឆ្នាំនេះ ។

លោកស្រី ម៉ារស៊ូឌី បាននិយាយថា ស្របពេលដែលស្ថានការណ៍នៅមីយ៉ាន់ម៉ាមានភាពផុយស្រួយខ្លាំង ឥណ្ឌូនេស៊ីបានពិភាក្សាយ៉ាងជិតស្និទ្ធជាមួយសមាជិកអាស៊ានទាំងអស់ និងប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេស​មៀនម៉ា ដោយមានកង្វល់ដូចគ្នា ហើយសាកសួររឿងនោះថា តើអាស៊ានអាចជួយប្រទេសមីយ៉ាន់ម៉ាយ៉ាងដូចម្តេច?

រឿងនេះ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី បានស្នើឲ្យអាស៊ានប្រើអំណាចតាមមាត្រា 1(7) នៃធម្មនុញ្ញអាស៊ាន ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ អភិបាលកិច្ច​ល្អ និងនីតិរដ្ឋ ដើម្បីពង្រឹងនិងការពារសិទ្ធិមនុស្ស និងសិទ្ធិស៊ីវិលជាមូលដ្ឋាន ។

យ៉ាងណាក៏ដោយ ប្រតិកម្មរបស់សមាជិកអាស៊ាន ចំពោះវិបត្តិនយោបាយក្នុងមៀនម៉ា នៅតែមិនសមស្របគ្នា ដោយប្រទេសថៃ វៀតណាម និង កម្ពុជា ក្រឡេកឃើញថា «ជារឿងផ្ទៃក្នុង» ប៉ុន្តែឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង សិង្ហបុរី សម្តែងទុក្ខកង្វល់ជាង ។

ចំណែកលោក អ៊ីរិវ៉ាន យូសូហ្វ រដ្ឋមន្ត្រីក្រសួងការបរទេសប៊្រុយណេថ្លែងថា ប៊្រុយណេយល់ស្របតាមគោលការណ៍ជាមួយឥណ្ឌូនេស៊ី ក្នុងច្បិចយកប្រការស្ថានការណ៍ក្នុងមៀនម៉ាទៅក្នុងវារៈនៃសម័យប្រជុំកំពូលរបស់អាស៊ានបន្ត ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម