មិនមែន Promote ឲ្យប្រេនដ៍ណាទេ គ្រាន់តែប្លែក អាវយ័ន្ត ពាក់ទៅ...

បុរសថ្ងៃសុក្រ ទី19 ខែកុម្ភៈ ឆ្នាំ2021 ម៉ោង 1:20 នាទី ល្ងាច

ជឿមិនជឿមិនដឹងទេ ហើយក៏មិនមែន Promotion ឲ្យប្រេនដ៍ណាដែរ គ្រាន់តែគេហទំព័រ មតិអ្នក អនឡាញ នាំបង្ហាញថា ស្រុកថៃនៅមានអបិយជំនឿសម្បើមណាស់ ពិសេសជំនឿទៅលើកន្សែងយ័ន្ត ឬមន្តអាគមគាថាផ្សេងៗ យ័ន្តនៅលើអាវ ជាដើម ហើយក៏ជារឿងប្លែកមួយនៅលើពិភពលោក ដែលមានអាវសាក់យ័ន្តពេញខាងខ្នង ។

ប្រេនដ៍ល្បីនេះឈ្មោះ Supreme ដែលធ្វើឲ្យប្រជាជនថៃភ្ញាក់ផ្អើលមិនតិចទេ មានបីពណ៌ ទាហានប៉ារ៉ា ខ្មៅ ប្រផែះ Collection ថ្មី មានយ័ន្តសាក់ពេញខាងខ្នងអាវ ដែលមានជំនឿថា បើពាក់ទៅពូកែស័ក្តិសិទ្ធិការពារខ្លួន ឬមានមង្គល ជាដើម ។

គេហទំព័រ មតិអ្នក មិនដឹងថា អាវប្រភេទនេះមានលក់នៅទីផ្សារស្រុកខ្មែរយើងហើយឬនៅទេ តែរាល់ម៉ូដសម្លៀកបំពាក់ពីប្រទេសថៃ​ មិនសូវចន្លោះចូលមកខ្មែរឡើយ ។

ទោះយ៉ាងណា តម្លៃមិនទាន់ធ្លាក់ចេញថាប៉ុន្មាននៅឡើយ? ប៉ុន្តែអាចនិយាយបានថា ប្រជាជនថៃជាច្រើនបានត្រៀមខ្លួន បានពាក់អាវរបស់ព្រះវររាជបិតាឃុនពីកំពូល ៕

បកប្រែពី hilight.kapook

ដោយ វង្ស

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម