ទីក្រុងហ្សាការតា និងតំបន់ជុំវិញជាង ២០០ កន្លែងក្នុងប្រទេសឥណ្ឌូនេស៊ី បានប្រឈមនឹងព្យុះភ្លៀងយ៉ាងខ្លាំង ដែលបណ្តាលឲ្យកើតមានទឹកជំនន់ខ្ពស់ ។
តាមព័ត៌មានពី Stres Times រាយការណ៍ថា មានមនុស្សស្លាប់ ៥ នាក់ និងខូចខាតទ្រព្យសម្បត្តិសាធារណៈ និងឯកជន ជាច្រើនផងដែរ ។ ក្រោយទឹកស្រក ប្រជាជនខ្លះបានវិលត្រឡប់មកផ្ទះសម្បែងវិញ តែមនុស្ស ១.៧០០ នាក់កំពុងរស់នៅបណ្តោះអាសន្នក្នុងមជ្ឈមណ្ឌល ដោយសារទឹកលិចខូចខាតផ្ទះសម្បែង ៕
ដោយ ណយ វង្ស