ប្រធានាធិបតី ហ្ស៊ី ជិនពីង បាននាំប្រជាជនចិនផុតពីភាពក្រីក្រជិត ១០០ លាននាក់ក្នុងរយៈពេល ៨ ឆ្នាំ បង្កើត បានភាពជោគជ័យដ៏ធំធេង តាមការសន្យាដ៏អស្ចារ្យ ។
នៅថ្ងៃទី ២៣ ខែកុម្ភៈ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ បានផ្សាយថា នេះជាការតស៊ូនឹងការលំបាក ដើម្បីធ្វើសង្រ្គាមដណ្តើមយកជ័យជម្នះលើភាពក្រីក្ររបស់ចិន ដែលកាច់ចង្កូតដោយលោកប្រធានាធិបតី ហ្ស៊ី ជិនពីងដែលបានព្យាយាមសម្រេចកិច្ចការបានយ៉ាងឆាប់រហ័ស ប៉ុន្តែនៅទីបញ្ចប់ ប្រជាជនចិនជិត ១០០ លាននាក់បានរួចផុតពីភាពក្រីក្រក្នុង រយៈពេលត្រឹមតែ ៨ ឆ្នាំ ដោយបង្កើតបានសមិទ្ធផលដ៏អស្ចារ្យ ស្របតាមឆន្ទៈសន្យាដ៏មោះមុតរបស់គាត់ ៕
បកប្រែពីកាសែត ស៊ីនហួ
ដោយ ចាន់ធឿន