សម្រែកបាតុករភូមា សុំកុំឲ្យអាស៊ានទទួលស្គាល់រដ្ឋាភិបាលយោធា!

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី25 ខែកុម្ភៈ ឆ្នាំ2021 ម៉ោង 8:42 នាទី ល្ងាច

ដោយ សូរ្យរិទ្ធ៖

ប្រជាជនមីយ៉ាន់ម៉ា បានឈរប្រមូលផ្តុំនៅតាមបណ្តាស្ថានទូតនៃប្រទេសជាសមាជិកអាស៊ាន ក្នុងទីក្រុងយ៉ាំងហ្គោន អំពាវនាវឱ្យបដិសេធមិនទទួលយក «រដ្ឋាភិបាលដែលឡើងកាន់អំណាចមិនត្រឹមត្រូវ» ។

ក្រឡេកមើលឥរិយាបថបណ្តាប្រទេសអាស៊ាន ជាមួយរដ្ឋប្រហារក្នុងមីយ៉ានម៉ា ប្រទេសសិង្ហបុរី មានក្តីកង្វល់, ម៉ាឡេស៊ីសម្រួលឲ្យមានការចរចា និង ឥណ្ឌូនេស៊ី សុំឲ្យមានប្រជាធិបតេយ្យឡើងវិញ ។ ចំណែកថៃ និងកម្ពុជា «ជារឿងផ្ទៃក្នុងរបស់គេ» ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកះសះះ«ព្ររាពកម្ពុជា មានប្រសាសន៍ថា «រដ្ឋប្រហារក្នុងមីយ៉ាន់ម៉ា ជារឿងកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា និងសូមបដិសេធមិនមានយោបល់ ទោះក្នុងក្របខណ្ឌអាស៊ាន ឬប្រទេសដទៃក៏ដោយ» ។

ការប្រមូលផ្តុំរបស់បាតុករនេះ ធ្វើឡើងតាំងពីដើមសប្តាហ៍នេះ ដោយគោលដៅដំបូងគឺស្ថានទូតប៊្រុយណេ ដែលមានតួនាទីជាប្រធានអាស៊ានប្រចាំឆ្នាំនេះ បន្ទាប់មកស្ថានទូតឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី និង ថៃ សុំប្រទេសជាមិត្តជិតខាងកុំទទួលស្គាល់រដ្ឋាភិបាលមិនយុត្តិធម៌ ដែលរៀបចំឡើងដោយយោធា ។

មហាជនបានប្រមូលផ្តុំគ្នាភាគច្រើននៅជុំវិញស្ថានទូតឥណ្ឌូនេស៊ី ព្រោះតែរដ្ឋាភិបាលហ្សាការតា ជាប្រទេសសកម្មខាងផ្តល់មតិយោបល់សម្របសម្រួលឲ្យអាសា៊នជួយស្ថានការណ៍នៅមីយ៉ាន់ម៉ា ។ ក្នុងនោះដែរក្រុមអ្នកតវ៉ាបានរួមគ្នាកាន់បដា «ជនផ្តាច់ការគ្មានវិធីរក្សាការសន្យារបស់ពួកគេទេ ដូច្នេះកុំចរចាជាមួយ!» ។

ជាមួយគ្នានេះដែរ មហាជនបានអំពាវនាវឱ្យអាស៊ានទទួលស្គាល់គណៈកម្មការទាំង ១៧ រូប ដែលជាសម្ព័ន្ធភាពជាមួយគណបក្សសន្និបាតជាតិដើម្បីប្រជាធិបតេយ្យ (NLD) និងគណបក្សនយោបាយរបស់ក្រុមជាតិសាសន៍ក្នុងរដ្ឋកាយ៉ា និងរដ្ឋសាន មានម្នាក់ក្នុងគណបក្សមួយជា«តំណាងរដ្ឋាភិបាលស្របច្បាប់» ។ យ៉ាងណាក៏ដោយ កងទ័ពមីយ៉ាន់ម៉ាបានចេញសេចក្តីប្រកាសដីកាចាប់ខ្លួនអ្នកនយោបាយទាំង ១៧ រូបនកាលពីពាក់កណ្តាលខែកុម្ភៈឆ្នាំនេះ ពីបទ«បះបោរ» ។

លោកស្រី Retno Marsudi រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ថ្លែងបន្ទាប់ពីជួបពិភាក្សាជាមួយលោក ដន ប្រាណាវិន័យ រដ្ឋមន្រ្តីក្រសួងការបរទេសថៃនៅទីក្រុងបាងកក កាលពីថ្ងៃទី ២៤ កុម្ភៈថា សភាពរស់នៅរបស់ប្រជាជនមីយ៉ាន់ម៉ា វាជាបញ្ហាដែលគ្រប់ភាគីទាំងអស់ត្រូវតែដាក់ជាអាទិភាពកំពូល ប៉ុន្តែមិនបានពង្រីកលើរឿងនោះទេ តើបញ្ហាអ្វីខ្លះត្រូវបានគ្របដណ្តប់?

រដ្ឋមន្ត្រីការបរទេសបីប្រទេសបានជួបប្រជុំគ្នា មានឥណ្ឌូនេស៊ី ថៃ និងមីយ៉ាន់ម៉ា ប៉ុន្តែគ្មានភាគីណាបញ្ជាក់ពីលទ្ធផលជំនួបនោះឡើយ គ្រាន់តែលោក វ៉ាន់ណា ម៉ង ល្មិន រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា បញ្ជាក់ថា«មានការពិភាក្សាជាមួយគ្រប់ភាគីទាំងអស់ពីរឿងមីយ៉ាន់ម៉ា» ៕

រូបភាព GETTY IMAGES, AP


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម