តំណក់ឈាមស្រោចលើទីលានបង្ក្រាបបាតុកម្ម

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី01 ខែមិីនា ឆ្នាំ2021 ម៉ោង 9:54 នាទី ល្ងាច

ថ្ងៃម្សិលមិញ (២៨ កុម្ភៈ) កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានបើកឆាកបាញ់ និងចាប់ខ្លួនមនុស្សចំនួនច្រើនក្នុងពេលដែលហ្វូងមនុស្សតវ៉ាប្រឆាំងការដណ្តើមអំណាចរបស់យោធា ។ របាយការណ៍របស់សិទ្ធិមនុស្ស UN បង្ហាញថា យ៉ាងតិចមនុស្ស ១៨ នាក់បានស្លាប់ក្នុងមួយថ្ងៃ និងរបួស ៣០ នាក់ ព្រមទាំងប្រជាជន ១.០០០ នាក់ត្រូវចាប់កាលពីថ្ងៃអាទិត្យ ទី ២៨ កុម្ភៈ ក្នុងទីក្រុងយ៉ាំងហ្គោន ។

កងបង្ក្រាបបាតុកម្មរបស់មីយ៉ាន់ម៉ា ត្រូវបានគេនិយាយថា បាញ់ឧស្ម័នបង្ហូរទឹកភ្នែក កាំភ្លើងបាញ់ទឹក និងប្រទះឃើញសម្បកគ្រាប់កាំភ្លើងពិតនៅលើថ្នល់ ។ ស្តេហ្វាន ឌូចារិគ អ្នកនាំពាក្យ UN និយាយថា UN ថ្កោលទោសការបង្ក្រាបយ៉ាងធ្ងន់ធ្ងរទៅលើអ្នកតវ៉ាដោយសន្តិ ។

ទីភ្នាក់ងារព័ត៌មានរបស់ AP ឈ្មោះ តេង សូ ក៏ត្រូវប៉ូលិសចាប់ខ្លួនកាលពីថ្ងៃសៅរ៍ ទី ២៧ កុម្ភៈ ដែលបច្ចុប្បន្នកំពុងនៅក្នុងកណ្តាប់ដៃប៉ូលិស ហើយ AP បានអំពាវនាវថា «អ្នកកាសែតឯករាជ្យត្រូវអនុញ្ញាតរាយការណ៍ព័ត៌មានឲ្យមានសុវត្ថិ​ភាព» ៕

ពីវេបសាយ springnews

ដោយ សាវុឌ្ឍ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម