រូបភាពបាតុកម្មនៅថៃ កាន់តែក្តៅ កាន់តែកញ្ជ្រោល ...!

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី02 ខែមិីនា ឆ្នាំ2021 ម៉ោង 10:59 នាទី ព្រឹក

ខាងក្រោមជារូបភាពដែលពណ៌នាពីចលាចលវឹកវរ របស់ក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាល ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រីផង រដ្ឋមន្ត្រីក្រសួងការពារជាតិថៃផង ដែលផ្ទុះខ្លាំងនៅថ្ងៃទី ២៨ ខែកុម្ភៈ នៅទីតាំងអនុស្សាវរីយ៍ឆ័យសមរភូមិ ទីក្រុងបាងកក ។

ក្រុមប៉ូលិសបានប្រើទូកុងតឺន័ររាំងផ្លូវ និងរាយលួសបន្លាក្រាស់ឃ្មឹក ដើម្បីទប់ទល់នឹងកំហឹងរបស់ក្រុមហ្វូងមនុស្ស ហើយសាក្សីនិយាយថា ប៉ូលិសបានបាញ់គ្រាប់កៅស៊ូសំដៅប្រជាជន និងបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីរំលាយហ្វូងបាតុករ ។

របាយការណ៍របស់ មជ្ឈមណ្ឌលអេរ៉ាវ៉ាន់ ឲ្យដឹងថា មានអ្នករបួស  ២៥ នាក់ ចាប់ខ្លួន ២២ នាក់ និងស្លាប់ម្នាក់ ។ ចំណែកខាងកម្លាំងប៉ូលិស របាយការណ៍មិនផ្លូវការឲ្យដឹងថា  របួស ៩ នាក់ ស្លាប់ម្នាក់ ៕

ពីគេហទំព័រ springnews.co.th

ដោយ ម៉ារ៉ា


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម