ព័ត៌មានពីទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស នៅថ្ងៃទី ២ មីនានេះថា វ៉ាក់សាំងការពារមេរោគកូវីដ-១៩ របស់ Pfizer/ Bioentex និង Astra Seneca/Oxford មានប្រសិទ្ធភាពល្អណាស់ជាមួយអ្នកមានអាយុខ្ពស់តាំងពីចាក់លើកដំបូង ។
ការិយាល័យសុខាភិបាលរបស់អង់គ្លេស (PHE) បានផ្សព្វផ្សាយរបាយការណ៍ថា ការសិក្សាស្រវាជ្រាវមានប្រសិទ្ធភាពល្អ របស់វ៉ាក់សាំងការពារមេរោគកូវីដ-១៩ នៃ Pfizer / Bioentex និង Astra Seneca / Oxford ដែលចាក់ Pfizer / Bioentex មួយដូសមានប្រសិទ្ធភាព 57-61% ការពារចំពោះមនុស្សអាយុពី ៧០ ឆ្នាំទៅ ស្របពេលដែល ការចាក់វ៉ាក់សាំងរបស់ Astra Seneca / Oxford បានកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ គ្មានប្រតិកម្មចំពោះបុគ្គលដែលមានអាយុពី ៧០ ឆ្នាំ ក្នុងអត្រាពី 60-73% ក្រោយពីចាក់ដូសលើកដំបូង ហើយនៅក្នុងការសន្និដ្ឋានឃើញថា ការចាក់ម៉ាកណាមួយពីកម្រិតដំបូងក៏ដោយ ក៏អាចកាត់បន្ថយអត្រានៃការចូលព្យាបាលជាមួយនឹងរោគសញ្ញាធ្ងន់ធ្ងរពីកូវីដ-១៩ បានដែរ ទោះយ៉ាងណាក្រុមមនុស្សដែលមានអាយុ ៨០% ឡើងទៅបានដល់ 80% នឹងត្រូវចាក់ ២ ដូស ក្នុងគម្លាតរយៈពេលប្រមាណ ៤ សប្តាហ៍ ។
ចំពោះបណ្តាប្រទេសនៅអឺរ៉ុបមួយចំនួន បន្តរឹតត្បិតការប្រើវ៉ាក់សាំង AstraZeneca / Oxford ចំពោះពលរដ្ឋដែលមានអាយុ ៦៥ ឆ្នាំឡោះងទៅ ដោយសារទិន្នន័យសាកល្បងនៃវ៉ាក់សាំងនេះ ដែលមានចំពោះមនុស្សចាស់ «នៅតែមិនច្បាស់» នៅឡើយ ៕
ពី REUTERS
ដោយ សូរ្យសែង