ឆ្ងល់ទេបងប្អូន... កោះពីរនៅឃ្លាតគ្នាមិនដល់ ៤គីឡូម៉ែត្រផង តែខុសម៉ោងគ្នាដល់ទៅ...

ចំណេះដឹងទូទៅថ្ងៃអង្គារ៍ ទី02 ខែមិីនា ឆ្នាំ2021 ម៉ោង 9:04 នាទី ល្ងាច

ដោយ សូរ្យកាន្ត

នាំប្រិយមិត្តទៅស្គាល់កោះពីរនៅលើពិភពលោក ដែលមានចម្ងាយមិនដល់ ៤ គីឡូម៉ែត្រផង ប៉ុន្តែពេលវេលាខុសគ្នាដល់ទៅ ២១ ម៉ោង ឬជិត ១ ថ្ងៃឯណោះ ហើយត្រូវដាក់រហស្សនាមថា «កោះអតីត-អនាគត» មហស្ចារ្យនៃការបែងចែកពេលវេលា ។

ប្រជុំកោះនេះមានឈ្មោះថា Diomede Islands តាមឈ្មោះអ្នកបុណ្យជនជាតិក្រិក ស្ថិតនៅតំបន់ Bering ចន្លោះរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក និងតំបន់ស៊ីបេរី នៃប្រទេសរុស្ស៊ី ។ កោះនេះត្រូវបានគេស្រាវជ្រាវឃើញកាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ ១៧២៨ ដោយ Vitus Bering នាវាចរ ដាណឺម៉ាក-រុស្ស៊ី ។

ប្រជុំកោះនេះប្រកបដោយ ២ កោះ គឺកោះ Big Diomede មានទំហំធំជាងនៅខាងឆ្នេររុស្ស៊ី និងកោះ Little Diomede ដែលមានទំហំតូចជាងនៅខាងឆេ្នរសហរដ្ឋអាមេរិក ។ កោះទាំងពីរមានកម្លាតពីគ្នា ៣,៨ គ.ម តែខុសពេលវេលានៃម៉ោងសកល (International Date Line) ធ្វើឲ្យកោះទាំងពីរមាន Time zone ខុសគ្នា ២១ ម៉ោង ។

ពេលខ្លះ កោះ Big  ត្រូវហៅថា កោះថ្ងៃស្អែក (Tomorrow Island) ព្រោះពេលវេលាលឿនជាង ១ ថ្ងៃ ហើយកោះ តូច(Litle) ត្រូវហៅថា «កោះម្សិលមិញ (Yesterday Island) រហូតបានទទួលរហស្សនាមថា កោះអតីត-អនាគត មានន័យថា អ្នកនៅលើកោះ Big Diomede អាចក្រឡេកឃើញអតីតកាលបាន ក្នុងពេលជាមួយគ្នា អ្នកនៅលើកោះ Litle  Diomede ក៏ក្រឡេកឃើញពេលវេលាក្នុងអនាគតបាន ពីខាងឆ្នេរម្ខាងទៀតដូចគ្នា ។

ពេលវេលាបែងចែកតំបន់នេះ ត្រូវបានចាត់ទុកថាជាព្រំដែនសមុទ្រនៃប្រទេសទាំងពីរ ដែលត្រូវបានគេដាក់ឈ្មោះក្រៅថាជាវាំងននទឹកកក (Ice Curtain)  ដោយសារតែភាពតានតឹងរវាងសហភាពសូវៀត និងសហរដ្ឋអាមេរិក ក្នុងកំឡុងពេលសង្គ្រាមត្រជាក់ ។

បច្ចុប្បន្នមានមនុស្សនៅលើកោះ Little Diomede ត្រឹមតែ ១១០នាក់ ។ ចំណែកអ្នកកោះដែលធ្លាប់នៅលើកោះ Big Diomede ត្រូវភៀសខ្លួនទៅនៅផែនដីធំ តាំងពីសម័យសហភាពសូវៀត បច្ចុប្បន្នជាមូលដ្ឋានទ័ព ។

សីតុណ្ហភាពនៅលើកោះនេះ ក្នុងរដូវក្តៅ 4-10 អង្សា ស្របពេលដែលក្នុងរដូវរងាជាមធ្យម 14-15 អង្សា ដែលចំទឹកកកក្នុងសមុទ្រអាក់ទិកះះពង្រីកខ្លួន កើតជាផ្លូវទឹកកកខណ្ឌកោះទាំងពីរ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម