បុរសជនជាតិចិនស្លាប់ដោយសារគាំងបេះដូង មកពីការប្រើសារធាតុញៀនអំហ្វេតាមីនខ្ពស់

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី04 ខែមិីនា ឆ្នាំ2021 ម៉ោង 10:43 នាទី ល្ងាច

អត្ថបទ សូរ្យសែង៖

បុរសជនជាតិចិនម្នាក់ អាយុ ៣៤ ឆ្នាំ ដែលចូលមកព្យាបាលកូវីដ-១៩ បានរយៈពេល ៣ ថ្ងៃនៅមណ្ឌលព្រែកព្នៅ បានទទួលមរណភាពនៅព្រឹកថ្ងៃទី ៤ មីនានេះ ដោយសារប្រតិកម្មខ្លាំងនៃសារធាតុថ្នាំញៀន ។ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល ។

បុរសជនជាតិចិនដែលស្លាប់នោះឈ្មោះ ឡាយ ប៊ឺនស៊ាន បានចូលមកកម្ពុជាស្នាក់នៅក្នុងសណ្ឋាគារខូល័រ ក្នុងសង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ បានប៉ះពាល់ដោយផ្ទាល់នឹងអ្នកជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ថ្ងៃទី ២០ កុម្ភៈ ហើយត្រូវបានពិនិត្យសំណាកឃើញវិជ្ជមានកូវីដ ក៏បញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យព្រែកព្នៅនៅថ្ងៃទី ១ មីនា រួចនៅថ្ងៃទី ៤ មីនាក៏បានមរណភាពតែម្តង ។

បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ស្ថានភាព ឡាយ ប៊ឺនស៊ាន ជាអ្នកជក់បារីច្រើន និងញៀនថ្នាំ ។ សពត្រូវបានធ្វើកោសលវិច័យទៅលើទឹកនោម ពិនិត្យឃើញសារធាតុញៀនអំហ្វេតាមីនខ្ពស់ និងប្រើប្រាស់រយៈពេលយូរមកហើយ ។ ដូច្នេះគេបានសន្និដ្ឋានថា ការស្លាប់ភ្លាមៗរបសសព ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ រួចក៏គាំងបេះដូងស្លាប់តែម្តង ។

ក្រសួងសុខាភិបាល បានបន្តការគ្រប់គ្រងសាកសព ហើយក៏បានពិភាក្សាជាមួយស្ថានទូតចិនប្រចាំនៅកម្ពុជាផងដែរ ៕

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម