សប្បាយទៅបងប្អូន! ឆ្នាំនេះ រាជរដ្ឋាភិបាលសម្រេចឲ្យប្រារព្ធ សង្ក្រាន្តឆ្នាំថ្មី តែត្រៀមចិត្តកាយ ការពារកូវីដផង!

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី07 ខែមិីនា ឆ្នាំ2021 ម៉ោង 9:56 នាទី ព្រឹក

អត្ថបទ សូរ្យរិទ្ធ៖

គណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ បានចេញផែនការណែនាំស្តីពីការរៀបចំបូន្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ គ.ស. ២០២១ រយៈពេល ៣ ថ្ងៃ គឺថ្ងៃទី ពុធ អង្គារ ព្រហស្បតិ៍ ​១៤-១៥-១៦ តែសម្រាប់មន្ត្រីរាជការបានឈប់ជាប់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី ១៧-១៨ សរុប ៥ ថ្ងៃ។

តែគណៈកម្មាធិការរៀបចំបុណ្យ បានណែនាំឲ្យអនុវត្តតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងអនុវត្តវិធានការការពារមេរោគកូវីដ-១៩ របស់ក្រសួងសុខាភិបាល និងឲ្យម្ចាស់រោងចក្រ សហគ្រាស សាលារៀន ទីរមណីយដ្ឋាន មណ្ឌលកម្សាន្ត តុបតែងលម្អទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ តុបតែងលម្អបំភ្លឺភ្លើងពណ៌ ដុតគោម ជាដើម ។ ចំណែកខាងទូរទស្សន៍រដ្ឋ ឯកជន នឹងផលិតកម្មវិធីប្រគំតន្ត្រី សប្បាយៗដើម្បីអបអរសាទរពិធីចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ។

នឹកត្រួសៗ ក៏សប្បាយរីករាយក្នុងចិត្តរួចទៅហើយ តែកុំភ្លេចការពារពាក់ម៉ាសផង បើបានរាំ សូមរាំឲ្យមានគម្លាតគ្នាឆ្ងាយបន្តិចទៅណាប្អូនៗ ពិសេសមួយទៀត យើងសប្បាយ យើងជាខ្មែរត្រូវសាមគ្គី យោគយល់គ្នា ក្រោមម្លប់ព្រះករុណា ព្រះបាទសម្តេច បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា និងសប្បាយរីករាយ ក្រោមម្លប់សន្តិភាព ដែលបានពីស្នាដៃសម្កតេចតេជោ ហ៊ុន សែន នៃយើង !

កាលពីឆ្នាំ ២០២០ ពិធីចូលឆ្នាំខ្មែរ ខែមេសា មិនត្រូវបានធ្វើទេ ដោយសារការរាតត្បាតកូវីដ-១៩ ផ្ទុះខ្លាំង បណ្តាលឲ្យរាជរដ្ឋាភិបាល ទប់ស្កាត់បន្ទាន់ មិនឲ្យបើកចរាចរណ៍ទៅមក (ពីភ្នំពេញទៅខេត្ត ពីខេត្តមកភ្នំពេញ) ប៉ុន្តែរាជរដ្ឋាភិបាល បានសងថ្ងៃឈប់សម្រាកជំនួសវិញ ។

នៅឆ្នាំនេះ ក្រោយមានការចាក់វ៉ាក់សាំងខ្លះៗមក មិនថាប្រទេសខ្មែរយើង ប្រទេសនៅក្នុងប្លុកអាស៊ាន ក៏មានយុទ្ធនាការចាក់វ៉ាក់សាំងដែរ ដូចជា ថៃជាដើម ដែលឆ្នាំនេះ បានបើកភ្លើងខៀវឲ្យមានសង្ក្រាន្តឆ្នាំថ្មីឡើងវិញផងដែរ តែត្រូវគោរពវិធានការការពារមេរោគរាតត្បាត ៕

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម