ទីបំផុត នាយករដ្ឋមន្ត្រីថៃ ចាក់វ៉ាក់សាំងនៅថ្ងៃស្អែកនេះ (១៦មីនា)

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី15 ខែមិីនា ឆ្នាំ2021 ម៉ោង 10:58 នាទី ល្ងាច

ដោយ សូរ្យសែង៖

លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារថៃ ត្រៀមចាក់វ៉ាក់សាំងសេណេកានៅថ្ងៃស្អែកនេះ (១៦ មីនា) មុនប្រជុំគណៈរដ្ឋមន្ត្រី វេលាម៉ោង ៨.៣០ នាទី ព្រមទាំងផ្សាយបន្តផ្ទាល់ពីវិមាន រដ្ឋាភិបាល ប៉ុន្តែមិនអនុញ្ញាតឲ្យអ្នកសារព័ត៌មានចូលសង្កេតការណ៍ទេ ។

ចំណែកសមាជិកគណៈរដ្ឋមន្ត្រីដទៃទៀត ធ្វើឡើងដោយការស្ម័គ្រចិត្ត ក្នុងចន្លោះពេលដែលនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាក់វ៉ាក់សាំង ដោយមិនឲ្យអ្នកសារព័ត៌មានមិនត្រូវបានឲ្យចូលទៅខាងក្នុងទេ ប៉ុន្តែមានផ្សាយបន្តផ្ទាល់នៅផេក«ថៃឃូហ្វា(ไทยคู่ฟ้า )» ។

គូសបញ្ជាក់ថា កាលពីថ្ងៃទី ១២ មីនា គណៈរដ្ឋមន្ត្រីថៃ រួមទាំងលោក ប្រាយុទ្ធ នាយករដ្ឋមន្ត្រី បានលើកពេលចាក់វ៉ាក់សាំងសេណាកា ដោយមូលហេតុប្រទេសនៅអឺរ៉ុប ៦ បានផ្អាកប្រើវ៉ាកសាំងសេណេកានេះ ប៉ុន្តែត្រូវបានអង្គការសុខភាពពិភពលោកចេញមកអះអាហថា «គ្មានហេតុផលណាដែលមិនប្រើវ៉ាក់សាំងសេណេកានោះទេ» ៕

ប្រភពពី posttoday


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម