«ប្រឆាំងតវ៉ាបែបគ្មានមនុស្ស» ក្រោយយោធាបង្ក្រាបបង្ហូរឈាមពេក រហូតស្លាប់ ២១៦ នាក់ហើយ!

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី18 ខែមិីនា ឆ្នាំ2021 ម៉ោង 12:37 នាទី ល្ងាច

ដោយ សូរ្យសែងៈ

ថ្ងៃទី ១៧ មីនា តាមវេបសាយ Irrawaddy រាយការណ៍ថា ជនជាតិមីយ៉ាន់ម៉ា (ភូមា) បានផ្លាស់ប្តូរយុទ្ធវិធី «តវ៉ាបែបគ្មានមនុស្ស» ដោយគ្រាន់តែយកស្បោងខ្មៅដាក់ដី រួចដោតឈើមានបដាតូចៗតម្រៀបនៅលើថ្នល់ទីដែលមានការប៉ះទង្គិចខ្លាំងដើម្បីចៀសវាងកុំឲ្យមនុស្សស្លាប់ច្រើនពេក ស្ថិតនៅជិតស្ពានអងសេយ៉ា ក្នុងទីក្រុងយ៉ាំងហ្គោន ដែលជាចំណុចក្តៅគគុក និងក៏មានការបង្ហូរឈាមក៏ខ្លាំងដែរ ។

ការតវ៉ាបែបគ្មានមនុស្សនេះ កើតមានឡើងក្រោយពីអាជ្ញាធរប្រើកម្លាំងបង្ក្រាបអ្នកតវ៉ាយ៉ាងធ្ងន់បំផុត ដោយបាញ់គ្រាប់កាំភ្លើងពិត បំផ្ទុះគ្រាប់មានភ្លើង និងឧស្ម័នបង្ហូរទឹកភ្នែក ក្នុងតំបន់អ៊ិនលេ និង ឡៃតាយ៉ា កាលពីថ្ងៃទី ១៦ មីនា ។

ស្របពេលជាមួយគ្នានេះ ប្រជាជនមីយ៉ាន់ម៉ានៅក្នុងទីក្រុងយ៉ាំងហ្គោនរាប់ពាន់នាក់ បានជម្លៀសខ្លួនចេញពីទីក្រុង ដែលប្រៀបទៅដូចសមរភូមិសង្គ្រាមស៊ីវិល ។

បើតាមតួលេខសរុបរបស់វេបសាយខាងលើ មកទល់នឹងថ្ងៃនេះមានមនុស្សស្លាប់ ២១៦ នាក់ហើយ ហើយរោងចក្រជាច្រើនសិបកន្លែងក្នុងតំបន់ឧស្សាហកម្មក៏ដុតបំផ្លាញ ។

ស្ថិតក្នុងសភាពការណ៍បែបនេះ ប្រទេសថៃកំពុងត្រៀមបង្កើតមជ្ឈមណ្ឌលទទួលជនភៀសខ្លួនពីប្រទេសមីយ៉ាន់ម៉ា នៅតាមបណោយព្រំដែនប្រទេសទាំងពីរ ៕

ប្រភព Irrawaddy

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម