ស្អែក បាតុករថៃគំរាម បើមិនដោះលែងមិត្តគេ ៩៩នាក់ទេ ​នឹងសម្រុកចូលវិមានរដ្ឋាភិបាល!

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី29 ខែមិីនា ឆ្នាំ2021 ម៉ោង 8:19 នាទី ល្ងាច

ដោយ សាវុឌ្ឍ៖

ព័ត៌មាននិយាយថា ក្រុមបាតុករនៅ Skywalk MBK បានណាត់គ្នាជួបជុំធ្វើបាតុកម្ម មានឈ្មោះថា «ក្មេងវង្វេងផ្លូវ» បានប្រមូលប្រកូកប្រកាសគ្នាតាមបណ្តាញសង្គមផេកហ្វេសប៊ុក UNME of Anarchy ដើម្បីអំពាវនាវឲ្យដោះលែងបាតុករ ៩៩ នាក់ដែលត្រូវចាប់ឃុំខ្លួនពីរលើកកាលពីធ្វើបាតុកម្មនៅជិតវិមានរដ្ឋាភិបាលកាលពីថ្ងៃទី ២៨ មីនា ។

មេដឹកនាំបាតុកម្មនិយាយថា ប្រសិនថ្ងៃស្អែកនេះ (៣០ មីនា) រដ្ឋាភិបាលនៅមិនដោះលែងគ្នីគ្នាគេចំនួន ៩៩ នាក់ទេ បាតុករក៏មិនឲ្យមានការថតរូបរបស់គណរដ្ឋមន្ត្រី នៅពីមុខអគាររដ្ឋាភិបាលបានដែរ ។

ក្រុមបាតកុរបានសរសេរបដាជាច្រើន មានតូច មានធំ មានប៉េងប៉ោងអមដោយអក្សរ ដែលមានខ្លឹមសារថា «ដោះលែងភឿនរបស់យើងវិញមក», «ស្អែកជួបគ្នានៅវិមានរដ្ឋាភិបាល»,  ។ ចំណែកខាងប៉ូលិសក៏បានត្រៀមឧបករណ៍ទប់ទល់ជាមួយបាតតុករផងដែរ ។

ស្អែកក៏«មតិអ្នក»របស់យើងចាំតាមដានស្ថានការណ៍ តើរង្គើយ៉ាងដូចម្តេច យើងនឹងចុះផ្សាយបន្តទៀត ៕

ប្រភព DailyNews


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម