តុលាការឧទ្ធរណ៍ម៉ាឡេស៊ី ជំរុំជម្រះក្តីរឿងពុករលួយរបស់លោក ណាហ្ស៊ីប រ៉ាហ្សាក់

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី06 ខែមេសា ឆ្នាំ2021 ម៉ោង 1:21 នាទី ល្ងាច

ដោយ សូរ្យសែង៖

សាលាឧទ្ធរណ៍ម៉ាឡេស៊ី ចាប់ផ្តើមការស៊ើបអង្កេតលើករណីក្តីលើលោក ណាហ្ស៊ីប រ៉ាហ្សាក់ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលត្រូវបានផ្តន្ទាទោសពីបទពុករលួយ ភ្ជាប់ជាមួយនឹងរឿងអាស្រូវមូលនិធិ 1 MDB ។

កាលពីឆ្នាំមុន លោក ណាហ្ស៊ីប ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ១២ ឆ្នាំ និងបង់ប្រាក់ពិន័យចំនួន ៥០ លានដុល្លារ (ប្រមាណ 201,904,967,812 រៀល) ពីបទរំលោភសេចក្តីទុកចិត្ត រំលោភបំពានសិទ្ធិអំណាច និងការលាងលុយកខ្វក់ដោយទទួលយកប្រាក់ ១០ លានដុល្លារអាមេរិកពីផ្នែកផ្សេងៗក្រោមមូលនិធិ 1MDB ។

នៅក្នុងឯកសារដែលបានដាក់ទៅតុលាការ មុនការជំនុំជម្រះចាប់ផ្តើម មេធាវីរបស់លោក ណាហ្ស៊ីប បានអះអាងថា ចៅក្រមមិនបានថ្លឹងថ្លែងលើពស្តុតាងដែលបង្ហាញថា កូនក្តីរបស់គាត់ត្រូវបានបំភាន់ដោយលោក ចូលូវ (Jolow) ហិរញ្ញិកជនជាតិម៉ាឡេស៊ី ដែលបានដើរតួយ៉ាងសំខាន់ក្នុងការកេងបន្លំប្រាក់ពីមូលនិធិនេះ រួមដល់មន្ត្រីរបស់មូលនីធិ 1MDB ត្រូវបានគេរាយការណ៍ថា ថវិកាដែលផ្ទេរទៅក្នុងគណនីរបស់គាត់ គឺជាអំណោយពីគ្រួសាររាជវង្សអារ៉ាប៊ីសាអូឌីត។

សាលាឧទ្ធរណ៍របស់ម៉ាឡេស៊ី បានបើកសវនាការជំនុំជម្រះក្តីរយៈពេល ១២ ថ្ងៃ ចាប់ពីថ្ងៃទី ៥-២២ ខែមេសា ដោយព្រះរាជអាជ្ញាបាននិយាយថា ទឹកប្រាក់រហូតដល់ ១ ពាន់លានដុល្លារ ដែលត្រូវបានផ្ទេរទៅគណនីផ្ទាល់ខ្លួនរបស់លោក ណាហ្ស៊ីប បណ្តាលឱ្យគាត់ប្រឈមមុខនឹងការចោទប្រកាន់ចំនួន ៤២ ចំណុច ។

យ៉ាងហោចណាស់មានប្រទេសចំនួន ៦ នៅជុំវិញពិភពលោក បានចូលរួមក្នុងការស៊ើបអង្កេតអំពើពុករលួយដ៏ធំនេះ ចុងក្រោយពីរបីខែកន្លងមក ប្រទេសម៉ាឡេស៊ីបានទទួលប្រាក់សំណងជាង ៣ ពាន់លានដុល្លារពីធនាគារ Goldman Sachs របស់សហរដ្ឋអាមេរិក ដែលជាក្រុមហ៊ុនសវនកម្ម Deloitte និងធនាគារ M Bank របស់ម៉ាឡេស៊ី ៕

ប្រភព thairath


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម