មួយរយលានមិនទាន់មានមួយ ! បាត់កូនស្រីតាំងពីតូច ពេលជួប ក្លាយជាកូនប្រសាក្នុងពិធីមង្គលការជាមួយកូនប្រុស

នារីថ្ងៃព្រហស្បត្តិ៍ ទី08 ខែមេសា ឆ្នាំ2021 ម៉ោង 9:02 នាទី ល្ងាច

អត្ថបទ សូរ្យរិទ្ធ៖

ម្ដាយជនជាតិចិនមួយរូប បែរជាស្រឡាំងកាំងក្នុងពិធីមង្គលការរបស់កូនប្រុស នៅពេលដឹងថា កូនប្រសាស្រីគឺជាកូនស្រីរបស់គាត់ដែលបាត់តាំងពីនៅតូចមកម៉្លេះ ។ គាត់គឺស្ត្រីម្នាក់រស់នៅទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ ប្រទេសចិន មានការភ្ញាក់ផ្អើល និងត្រេកអរផង ក្តុកក្តួលរហូតស្រក់ទឹកភ្នែកផង បន្ទាប់ពីដឹងថាកូនប្រសារបស់គាត់ ជាកូនស្រីរបស់គាត់ ដែលបានបាត់ខ្លួនតាំងពី ២០ ឆ្នាំមុន ។

ជារឿងដ៏កម្រជួបណាស់ ក្នុងមួយរយលាននាក់មិនទាន់ជួបមួយ ២០ឆ្នាំកន្លងទៅអ្វីៗបានប្រែប្រួលអស់ទៅហើយ ទាំងរូបកាយ រង្វង់មុខ កាយសម្បទា ជាដើម ប៉ុន្តែមូលហេតុដែលស្ត្រីរូបនេះជឿជាក់ថា ជាកូនស្រីរបស់គាត់បង្កើត គឺកូនស្រីនោះមានដៅក្រហមនៅលើដៃស្តាំ ដូច្នេះហើយទើបគាត់បានឃើញស្នាមក្រហមនៅខាងស្តាំក្នុងពិធីរៀបអាពាហ៍ពិពាហ៍ ។ បន្ទាប់ពីសាកសួរ និងដឹងការពិត ក៏ចាប់ផ្តើមទ្រហ៊ោរយំដាក់គ្នា ធ្វើឲ្យភ្ញៀវដែលមកចូលរួម បែរជាស្រឡាំងកាំង និងក្តុកក្តួល លាយឡំនឹងទឹកភ្នែកឃជាមួយគ្នាក្នុងពេលនោះ ។

ពិធីមង្គលការនេះ បានធ្វើឡើងនៅថ្ងៃទី ៣១ ខែមីនាកន្លងមកនេះ ហើយត្រូវបានភ្ញៀវភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៉ុន្តែពិធីនេះនៅតែបន្តយ៉ាងគគ្រឹកគ្រេង ។

ចំណែកកូនកម្លោះ គឺជាកូនប្រុសរបស់ស្ត្រីចំណាស់ម្នាក់នេះដែរ ដែលគាត់បានចិញ្ចឹមបីបាច់តាំងពីតូចមក ។ គាត់មានការសោកស្តាយជាទីបំផុត ដែលកូនស្រីរបស់គាត់បានបាត់ខ្លួនជាច្រើនឆ្នាំ ហើយវាហាក់ដូចជាមានន័យថា កូនក្រមុំ និងកូនកម្លោះ មិនមែនជាសាច់ញាតិនឹងគ្នា!

ឪពុកម្តាយរបស់កូនក្រមុំ (ឪពុកម្តាយចិញ្ចឹម) ដែលនៅក្នុងព្រឹត្តិការណ៍នេះ ក៏បានបង្ហាញពីរឿងរ៉ាវនោះដែរ គាត់បានចិញ្ចឹមកូនស្រីរូបនេះ តាំងពីនៅតូចក្រូចឆ្មា ដែលកាលណោះគាត់ឃើញនៅតាមចិញ្ចើមផ្លូវកាលពី ២០ ឆ្នាំមុន ក៏យកមកបីបាច់ថែរក្សាជាកូន ។

កូនក្រមុំបានសម្រក់ទឹកភ្នែក លាយឡំនឹងសំលេងខ្សឹកខ្សួលបានរ៉ាយរ៉ាប់​ថា ពេលនេះនាងមានសុភមង្គលជាងអាពាហ៍​ពិពាហ៍ទៅទៀត ដែលបានជួបម្តាយបង្កើតរបស់ខ្លួន ។

សាច់រឿងនៃពិធីមង្គលការនាពេលនោះ ហាក់ប្រដូចទៅសាច់រឿងក្នុងប្រលោមលោក ដែលនៅលើពិភពលោក គ្មាននរណា​នឹកស្មានដល់ថាវាមានរឿងអ៊ីចឹងកើតឡើងនោះទេ វាកម្រណាស់ កម្រមានរឿងអ៊ីចឹងបែបនេះកើតឡើងលើលោកសន្និវាសនេះ ក្នុងមួយរយលានមិនទាន់មានមួយផង ហើយក៏មិនបានឆ្លុះបញ្ចាំងថា តើសាច់រឿងបន្តនៅពេលដែលបានដឹង និងស្គាល់ថាកូនកម្លោះ និងក្រមុំជាបងប្អូនបង្កើតនឹងគ្នា បានរៀបការជាមួយគ្នាទៀតឬយ៉ាងណា ?

ប្រភព https://www.sanook.com/news/8362030/


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម